រដ្ឋាភិបាលតែងតាំងលោក ផៃ ស៊ីផាន ជាប្រធានក្រុមអ្នកនាំពាក្យ

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី (រូបកាលពីពេលកន្លងទៅ)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចតែងតាំងសមាសភាពអង្គភាពអ្នកនាំពាក្យ ចំនួន ៣០រូប នៅតាមក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដែលមានលោក ផៃ ស៊ីផាន ជាប្រធាន។​

ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងសមាសភាពអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលចំនួន ៣០រូប។ ក្នុងសេចក្ដីសម្រេចនេះ បានតែងតាំងលោក ផៃ ស៊ីផាន ដែលមានតួនាទីបច្ចុប្បន្នជារដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ជាប្រធានក្រុមអ្នកនាំពាក្យ​។

ចំណែកអនុប្រធានក្រុមអ្នកនាំពាក្យមាន ៤ រូប គឺលោក ឯក ថា អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​, លោក ខៀវ សុភ័គ​ អ្នកនាំពាក្យក្រសួងមហាផ្ទៃ, លោក ឈុំ សុជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ និងលោក ​កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ដោយឡែក សមាជិកអ្នកនាំពាក្យនៅតាមក្រសួងស្ថាប័នផ្សេងទៀតមានចំនួន ២៥រូប។ សេចក្ដីសម្រេចបញ្ជាក់ថា សមាសភាពអង្គភាពអ្នកនាំពាក្យទាំងអស់ត្រូវទទួលបន្ទុកអនុវត្តភារកិច្ចរបស់ខ្លួនចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ