រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត

សភាប្រជុំ ថ្ងៃទី១៧មិថុនា ២០១៩ (រូបភាព៖ ហ្វេសប៊ុក)

រដ្ឋសភានៅថ្ងៃនេះ បាន​អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដោយ​សំឡេង​១០៨ ​លើ​១០៨។

តាមការចុះផ្សាយ​លើ​គេហទំព័រដ្ឋសភា សេចក្តីព្រាងច្បាប់នេះ មានសារៈសំខាន់ក្នុងការ ចាត់ចែង គ្រប់គ្រង ប្រើប្រាស់ធនធានប្រេងកាត ដើម្បី​អភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ប្រភពដដែលឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត មាន៩ជំពូក និង៧២មាត្រា។ ច្បាប់នេះ ត្រូវបានកែសម្រួលបន្ថែមដោយបញ្ចូលបរិបទថ្មីៗ មួយចំនួន ផ្អែកលើបទពិសោធន៍ នៃបណ្តាប្រទេសផ្សេងៗ ដូចជាប្រទេសន័រវ៉េស អូស្រ្តាលី ជប៉ុន ឥណ្ឌូណេស៊ី ថៃ វៀតណាម ទីម័រខាងកើត ម៉ាឡេស៊ី និងប្រ៊ុយណេ ជាដើម។

កម្ពុជា បានសិក្សាស្រាវជ្រាវលើធនធានប្រេងកាតតំាងពីអំឡុងទសវត្សរ៍ទី៦០មកម្ល៉េះ ប៉ុន្តែដោយសារតែមាន​សង្រ្គាមជាបន្តបន្ទាប់ ការរុករក និងសិក្សាស្រាវជ្រាវត្រូវបានអាក់ខាន រហូតដល់ឆ្នាំ១៩៨៧ ទើប​សកម្មភាពស្វែង រុករកធនធាន ត្រូវបានចាប់ផ្តើមឡើងវិញ។

បើតាមការចុះផ្សាយ​លើ​គេហទំព័រដ្ឋសភា ចាប់តំាងពីដើមទសវត្សរ៍ទី៩០ សកម្មភាពស្វែងរុករកធនធានប្រេងកាតត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដោយក្រុមហ៊ុន អន្តរជាតិនានាដូចជាក្រុមហ៊ុន ឈេហ្វរ៉ុន ដែល​បានប្រកាសរកឃើញធនធានប្រេងមានលក្ខណៈពាណិជ្ជកម្មនៅក្នុងប្លុកអេ ដែនសមុទ្រកម្ពុជា នៅឆ្នាំ២០១០។ បច្ចុប្បន្នប្លុកប្រេងកាតនេះ គ្រប់គ្រងនឹងឈានដល់ការធ្វើផលិតកម្មដោយក្រុមហ៊ុនគ្រីសអេនីជី នាពេលឆាប់ៗខាងមុខនេះ។ រាជរដ្ឋាភិបាល បានតាក់តែង សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនេះ តំាងពីឆ្នាំ១៩៩៦មកម៉្លេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ