ទូតកម្ពុជានៅជប៉ុនអំពាវនាវឱ្យពលរដ្ឋប្រយ័ត្នគ្រោះថ្នាក់រលកស៊ូណាមិ

រញ្ជួយដីនៅប្រទេសជប៉ុន នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនានេះ។ រូបភាព៖ english.kyodonews.net

ស្ថានទូតកម្ពុជាអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន ចាកចេញឱ្យឆ្ងាយពីតំបន់មាត់សមុទ្រ ដោយសារតែនៅយប់ថ្ងៃទី១៨ ខែមិថុនាម្សិលមិញ មានគ្រោះរញ្ជួយដីកម្រិតខ្ពស់មួយអាចបង្កជារលកយក្សស៊ូណាមិ។​

ក្នុងសេចក្ដីជូនដំណឹងរបស់ស្ថានទូយកម្ពុជាប្រចាំប្រទេសជប៉ុនចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ លើកឡើងថា នៅវេលាម៉ោង ១០:២២ នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់រហូតដល់៦,៨ រិច្ឆទ័រ។ ស្ថានទូតបញ្ជាក់ថា គ្រោះរញ្ជួយដីនេះ អាចនឹងបង្កឱ្យរលកយក្សស៊ូណាមិ នៅតាមតំបន់ឆ្នេរនៃខេត្ត Yamagata ខេត្ត Niigata និងខេត្ត Ishikawa។

​ករណីនេះ ស្ថានទូតអំពាវនាវទៅប្រជាពលរដ្ឋខ្មែរ សិស្ស/ និស្សិត និងសិក្ខាកាមខ្មែរទាំងអស់ នៅឱ្យឆ្ងាយពីតំបន់មាត់សមុទ្រ ហើយថា ប្រសិនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់អាចទាក់ទងតាមហ្វេសប៊ុក Royal Embassy of Cambodia In Japan និងលេខទូរសព្ទ 080 4689 9374 ឬ 080 3459 7889 ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ