ក្រសួងអំពាវនាវឲ្យពលរដ្ឋប្រយ័ត្នផ្គររន្ទះពីថ្ងៃទី២០ ដល់២៦ ខែមិថុនា

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និងឧតុនិយមបានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមិថុនា។​

ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមិថុនានេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ និងបណ្ដាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើង និងឦសានផងដែរ ដែលថា អាច​បង្កជាបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់។

ក្នុងសេចក្ដីជូនដំណឹងដដែលនោះ ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងថា ធ្លាក់ភ្លៀងច្រើន និងបាតុភូតធម្មជាតិនេះ គឺមកពីកម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសំពាធទាប ដែលអូសបន្លាយលើប្រទេសឡាវ និងវៀតណាម ជាមួយនឹងរបបខ្យល់មូសុងនិរតីបក់ក្នុងកម្រិតមធ្យម។

របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា រយៈពេល ៤ខែ ដើមឆ្នាំ២០១៩នេះ មានមនុស្សយ៉ាងហោចណាស់ ១៦នាក់បានស្លាប់ និងជិត ៤០នាក់​ទៀត​បានទទួលរងរបួស ដោយសារខ្យល់កន្ដ្រាក់ និងរន្ទះបាញ់ ហើយផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណជាង ៣ពាន់ខ្នង និងដំណាំកសិកម្មផ្សេងៗទៀត ក៏រងការខូចខាតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ