សហជីពមួយ រំលឹក​ទៅកម្មករសំណង់​ទាំងអស់ប្រុងប្រយ័ត្នមុនចូលធ្វើការនៅ​ការដ្ឋានសំណង់​

បុរសម្នាក់កំពុងឈរសំឡឹងមើលអគារដែលបាក់រំលំនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។​ (រូបថត៖ ជន ចាន់រ៉ែន)

សហជីពមួយ បានរំលឹកទៅកម្មករសំណង់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នមុនចូលទៅបំពេញការងារនៅក្រុមហ៊ុន ឬការដ្ឋានសំណង់​ណាមួយ ដោយថា ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។

ក្នុងសេចក្តីអំពាវនាវចុះថ្ងៃទី២៨ ខែមិថុនានេះ សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC) បានអំពាវនាវទៅកម្មករ កម្មការិនីក្នុងវិស័យសំណង់​ទាំងអស់ ត្រូវពិនិត្យមើលឲ្យល្អិតល្អន់មុនចូលទៅបំពេញការងារក្នុងការដ្ឋានសំណង់​ដែលខ្លួនកំពុងធ្វើ ហើយត្រូវសហការ និងផ្តល់ព័ត៌មាន ប្រសិនបើពិនិត្យឃើញថា មានករណីអាចបង្ករហានិភ័យការងារ។

សហជីពមួយនេះ បានជំរុញឲ្យរាយការណ៍ជាបន្ទាន់ទៅអ្នកគ្រប់គ្រងក្រុមហ៊ុន ឬការដ្ឋានសំណង់ និងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដើម្បីមានវិធានការបញ្ចៀស និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។

ការរំលឹក​របស់សហជីពឲ្យកម្មករសំណង់មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ការងារនេះ ធ្វើឡើងបន្ទាប់ពីមានសោកនាដកម្មបាក់អគារកម្ពស់៧ជាន់មួយនៅខេត្តព្រះសីហនុ ដែលបណ្ដាលឲ្យកម្មករ២៨នាក់បាត់ជីវិត និង២៦នាក់រងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ