រដ្ឋាភិបាលសម្រេចផ្តាច់ទឹកផ្តាច់ភ្លើងការដ្ឋានសំណង់ខុសច្បាប់

សំណង់អគារនៅជាប់​របង​ស្តាត​អូឡាំពិក (ដោយ សាយ ទ្បាលីស)

រដ្ឋាភិបាលបានសម្រេចផ្តាច់ទឹកផ្តាច់ភ្លើង និងរួមទាំងផ្អាកការផ្គត់ផ្គង់លើផ្នែកមួយចំនួនទៀត ដល់ការដ្ឋានសំណង់ខុសច្បាប់ ដើម្បីធានាការពារអាយុវជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និងគុណភាពសំណង់ទូទាំងប្រទេស។​

សេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៥ខែកក្កដា បានណែនាំចំនួន៥ចំណុចរួមមាន ក្រសួងរ៉ែ និងថាមពល កុំឱ្យផ្គត់ផ្គង់ថាមពលអគ្គិសនី ក្រសួងឧស្សាហកម្មនិងសិប្បកម្មមិនឱ្យមានការផ្គត់ផ្គង់ទឹកស្អាត និងក្រសួងក្រសួងសាធារណការមិនឱ្យតភ្ជាប់ប្រព័ន្ធលូ។​

ចំណែកវិធានការពីរទៀតគឺ ក្រសួងស្ថាប័នរដ្ឋ និងអង្គភាពមានសមត្ថកិច្ចមិនត្រូវផ្តល់លិខិតអនុញ្ញាត និង ចំណុចចុងក្រោយក្រសួងព័ត៌មានមិនត្រូវអនុញ្ញាតឱ្យម្ចាស់ការដ្ឋានទាំងនោះផ្សាយពាណិជ្ជកម្ម។

ក្នុងសេចក្តីសម្រេចនេះ បញ្ជាក់ថា មិនអនុវត្តន៍ចំពោះសំណង់ការដ្ឋានជាលក្ខណៈលំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ។​

រដ្ឋាភិបាលមានវិធានការជាបន្តបន្ទាប់ទាក់ទងគុណភាពសំណង់ ក្រោយហេតុការណ៍បាក់សំណង់អគារនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ខែមិថុនា ដែលបណ្តាលឱ្យមានអ្នកស្លាប់២៨នាក់​និងរងរបួសចំនួន​២៦នាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ