នគរបាលកម្ពុជាប្រកាសប្រើគ្រប់មធ្យោបាយចាប់លោក សម រង្ស៊ី

លោក ហ៊ុន សែន និង លោក សម រង្ស៊ី ជួបគ្នានៅពេលកន្លងទៅ(រូបពីហ្វេសប៊ុក លោក សម រង្ស៊ី)

នគរបាលជាតិកម្ពុជាប្រកាសនៅថ្ងៃសៅរ៍នេះថា​ នឹងប្រើប្រាស់គ្រប់មធ្យោបាយ និងរូបភាព ដើម្បីតាមចាប់ខ្លួនលោកសម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសមកផ្តន្ទាទោសទៅតាមច្បាប់ ដែលតុលាការធ្លាប់កាត់ទោសនៅពេលកន្លងមក។

ក្នុងសេចក្តីប្រកាសរបស់ការិយាល័យអ្នកនាំពាក្យនគរបាលជាតិនៅថ្ងៃនេះ បញ្ជាក់ថា នគរបាលជាតិទទួលបានដីកាបង្គាប់ឱ្យចាប់ខ្លួន​លោក សម រង្ស៊ី និង បក្ខពួកមកផ្តន្ទាទោសទៅតាមច្បាប់។​

នគរបាលជាតិ​ក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះសកម្មភាពណាមួយដែលរារាំងដល់ការអនុវត្តដីកាចាប់ខ្លួនលោក សម រង្ស៊ី និងបក្ខពួកនេះ។​

វិធានការចាប់ខ្លួននេះ ស្របពេលដែល​លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសគ្រោងវិលត្រលប់មកកម្ពុជានៅចុងឆ្នាំ២០១៩នេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ