អាជ្ញាធរក្រុងព្រះសីហនុអំពាវនាវដល់ម្ចាស់សំណង់បំពានដីផ្លូវរុះរើចេញខ្លួនឯង

លោកគួច ចំរើន អភិបាលខេត្ត និង មន្ត្រីផ្សេងទៀត ត្រួតពិនិត្យផ្លូវក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១៩(រូបពីរដ្ឋបាលក្រុងព្រះសីហនុ)

អាជ្ញាធរក្រុងព្រះសីហនុអំពាវនាវដល់ម្ចាស់សំណង់ដែលសាងសង់បំពានផ្លូវលេខ៨២១អា រុះរើចេញដោយខ្លួនឯងឱ្យបានមុនថ្ងៃទី២ខែសីហា ដើម្បីអាជ្ញាធររៀបចំពង្រីកផ្លូវបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរ។​

ក្នុងសេចក្តីជូនដំណឹងកាលពីម្សិលមិញ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុអំនាវពាវឱ្យម្ចាស់សំណង់អគារដែលរំលោភលើដីផ្លូវចាប់ពីថ្ងៃទី២៧ខែកក្កដា ដល់ថ្ងៃទី២ខែសីហា បើមិនដូច្នេះទេ អាជ្ញាធរ នឹងចុះរុះរើហើយមិនទទួលខុសត្រូវចំពោះការខូចខាតនានានោះទេ។​

បើតាមការជូនដំណឹងរបស់អាជ្ញាធរក្រុងព្រះសីហនុចំណុចដែលតម្រូវឱ្យម្ចាស់សំណង់បំពានដីផ្លូវរុះរើចេញនោះស្ថិតនៅទីតាំអមសងខាងផ្លូវលេខ៨២១អា(ផ្លូវទូរទស្សន៍ខ្សែកាប) បំបែកពីផ្លូវជាតិលេខ៤ជាប់ស្ថានីយ៍ប្រេង ភី ធី ធី ភូមិ២ សង្កាត់លេខ១ រហូតដល់ផ្លូវមិត្តភាព អូរ១ ភូមិ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ