លោក ហ៊ុន សែន អះអាងថាពេលនេះសុខភាពលោករឹងមាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ពេលនេះ សុខភាពលោកល្អប្រសើរ រឹងមាំ មានកម្លាំងពេញលេញ ក្រោយពេលលោកមានជំងឺគ្រេចស្មាមួយរយៈ។​

លោក ហ៊ុន សែន សរសេរសារនៅលើហ្វេសប៊ុករបស់លោកថា ពេលនេះលោកមានសុខភាពល្អ មានកម្លាំងពេញលេញក្នុងការបម្រើការងារជូនជាតិ។​

នៅក្នុងសារនោះ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅថ្ងៃទី២ ខែសីហាខាងមុខនេះ លោកនឹងដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីដូចធម្មតា។​

លោក ហ៊ុន សែន៖ «នៅថ្ងៃសុក្រ ទី២ ខែសីហានេះ ខ្ញុំនឹងដឹកនាំប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គដូចធម្មតា។ ខ្ញុំសូមអរគុណសារជាថ្មីដល់បងប្អូនជនរួមជាតិ ដែលបានជូនពរខ្ញុំ និងនៅជាមួយខ្ញុំបន្តថែក្សាការពារសន្តិភាព ដើម្បីប្រទេសជាតិយើងមានឱកាសអភិវឌ្ឍកាន់តែរីកចម្រើនទៅមុខទៀត។»

កាលពីថ្ងៃសុក្រ ទី២៦ សប្តាហ៍មុន គណៈរដ្ឋមន្ត្រីលើកពេលប្រជុំដោយមិនបានបញ្ជាក់មូលហេតុនោះទេ។ ក្រោយមក អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា ការលើកពេលនេះ ដោយសាររដ្ឋមន្ត្រីមួយចំនួនមានការងារនៅតាមខេត្ត និងមិនមានរបៀបវារៈគ្រប់គ្រាន់សម្រាប់ប្រជុំ។ លោក ផៃ ស៊ីផាន លើកឡើងថា ការលើកពេលប្រជុំនេះមិនពាក់ព័ន្ធបញ្ហាសុខភាពនាយករដ្ឋមន្ត្រីនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ