ប្រធានាធិបតីស្រីលង្កា មកបំពេញទស្សនៈកិច្ចផ្លូវរដ្ឋ៣ថ្ងៃនៅកម្ពុជា

ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena

ប្រធានាធិបតីនៃប្រទេស​ស្រីលង្កា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ​រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតី​ស្រីលង្កានឹងចូលគាល់​ព្រះករុណា​ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង។

មេដឹកនាំ​ស្រីលង្កា​រូប​នេះ ក៏នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ ដើម្បី​ជជែក​អំពី​ចំណង​ទាក់​ទង​ទ្វេភាគី ជាពិសេស​ទំនាក់​ទំនង​វិស័យ​ព្រះពុទ្ធ​សាសនា។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភនិងផលប្រយោជន៍រួមផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានាធិបតី និងនាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផ្នែកសេដ្ឋកិច្ច សង្គម និងសាសនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ