ក្រសួងឱ្យពលរដ្ឋរស់នៅជិតអគារ១នៅព្រះសីហនុរើចេញជាបន្ទាន់

រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា និង មន្ត្រីត្រួតពិនិត្យការដ្ឋានសំណង់នៅខេត្តព្រះសីហនុ ថ្ងៃទី១០ខែសីហាឆ្នាំ២០១៩(រូបពីក្រសួងដែនដី)

ក្រសួងរៀបចំដែនដី ណែនាំឱ្យប្រជាពលរដ្ឋដែលរស់នៅជិតអគារកម្ពស់៩ជាន់១កន្លែងនៅក្រុងព្រះសីហនុ រើចេញជាបន្ទាន់ ដោយបារម្ភខ្លាចគ្រោះថ្នាក់ព្រោះអគារនោះកសាងឡើងដោយខុសច្បាប់ហើយបានស្រុតផ្នែកខ្លះ។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកាលពីម្សិលមិញ ឱ្យដឹងថា សំណង់អគារ ពហុមុខងារកម្ពស់៩ជាន់ ធ្វើឡើងខុសច្បាប់ ហើយស្រុតពីរថ្ងៃជាប់គ្នាបន្តបន្ទាប់គឺថ្ងៃទី៨ខែសីហា ស្រុត ពី៤០ទៅ៨០ មីលីម៉ែត្រ ១ថ្ងៃបន្ទាប់ស្រុតទៅតាមផ្នែកពី៩ទៅ២៨មីលីម៉ែត្រ។

សេចក្តីប្រកាស៖«ប្រជាពលរដ្ឋដែលរស់នៅជុំវិញអគារនេះ  ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចាកចេញពីលំនៅដ្ឋានជាបន្ទាន់ រហូតដល់មានការចាត់ចែងរួចរាល់។»

ក្រសួងរៀបចំដែនដីបានសម្រេចឱ្យម្ចាស់ការដ្ឋានផ្អាកសាងសង់ និង ចាប់ផ្តើមរុះរើចេញវិញ ដោយសារតែសំណង់មិនមានសុវត្ថិភាពគ្រប់គ្រាន់។​

សំណង់អគារពហុមុខងារនេះ សាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្រ្តាក់សិន អេនជីនារីង ស្ថិតនៅទល់មុខរង្វង់មូលតោ២ វិថី២ធ្នូ ភូមិ៤  សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​

កាលពីថ្ងៃទី២២ខែមិថុនា សំណង់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុបានបាក់ បណ្តាលឱ្យមានអ្នកស្លាប់ចំនួន២៨នាក់ និងរបួសចំនួន២៦នាក់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ