លោក ស ខេង ព្រមានស្នងការខេត្តកណ្តាល

លោក ស ខេង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧កក្កដា ឆ្នាំ២០១៩(រូបពីហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញលិខិតព្រមានស្នងការខេត្តកណ្តាលថា បើនៅតែខ្វះការយកចិត្តទុកដាក់លើការងារក្នុងតួនាទីទៀត នឹងប្រើប្រាស់វិធានការវិន័យតាមកម្លាំងនគរបាល។​

​ក្នុងលិខិតព្រមានដែលចេញផ្សាយកាលពីថ្ងៃទី២៥ខែកក្កដា លោកស ខេង បានបញ្ចាក់ថា នេះគឺជាការព្រមានលើកទី១ ហើយបើមិនមានការកែប្រែអ្វីទេ​ នឹងមានវិធានការវិន័យតាមកម្លាំងនគរបាល។​

លិខិត៖«សាមីខ្លួនដែលមានឈ្មោះក្នុងប្រការមួយ ត្រូវកែនូវកំហុសឆ្គង និងឥរិយាបថដឹកនាំរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ក្នុងការប្រព្រឹត្តិផ្ទុយពីការណែនាំទៀតនោះ និងចាត់វិធានការវិន័យរបស់កម្លាំងនគរបាលជាតិ​។​»

អ៊ាវ ចំរើន
ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្ដរជាតិនារី ៨មិនា នៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល នារសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩ ក្រោមប្រធានបទ”លើកកំពស់សមត្ថភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ។ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

កាលពីខែមេសា មន្ត្រីនគរបាលខេត្តកណ្តាលបានចេញលិខិតរួមគ្នាមួយ ដោយចោទលោកស្នងការ អ៊ា​វ ចំរើនថា បានប្រព្រឹត្តិអំពើពុករលួយ ប្រើអំណាចផ្តាច់ការធ្វើបាបមន្ត្រីនៅក្រោមបង្គ្រាប់របស់ពួកគេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ