កម្ពុជានិងវៀតណាម​ប្រជុំគណៈកម្មការចម្រុះប្រចាំឆ្នាំនៅភ្នំពេញ

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសវៀតណាមជួបគ្នាកាលពីឆ្នាំ២០១៧ (រូបពីwww.en.nhandan.org.vn)

រដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជា និងវៀតណាម នឹងដឹកនាំការប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការដែលធ្វើឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី២០ដល់២១ខែសីហា។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសគឺកិច្ចប្រជុំនេះ ដឹកនាំដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និង លោក ផាម ប៊ិញមិញ រដ្ឋមន្ត្រីការបរទេសរបស់វៀតណាម។​ កិច្ចប្រជុំនេះ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកទេស។​

កិច្ចប្រជុំរបស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ គឺជាការប្រជុំគ្នាលើកទី៧។​ កម្ពុជាបញ្ជាក់ថា ការរៀបចំប្រជុំប្រចាំឆ្នាំបានទៀងទាត់នេះ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព កិច្ចសហប្រតិបត្តិការ  រួមទាំងការរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រីកថែមទៀតនូវិសាលភាព និងប្រសិទ្ធិភាពទំនាក់ទំនងនៃប្រទេសទាំងពីរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ