ចិនប្រាប់កម្ពុជាពីសកម្មភាពអាមេរិកចាក់រុកឱ្យប្រទេសផ្សេងៗមាន ​ចលាចល

ចិនពន្យល់រៀបរាប់ប្រាប់កម្ពុជាពីសកម្មភាពរបស់អាមេរិក​ទាំងការអត្ថាធិប្បាយ ផ្សព្វផ្សាយព័ត៌មានបំផ្លើស និងឥរិយាបថផ្សេងៗ ក្នុងរូបភាពចាក់រុកបង្កឱ្យមានភាពចលាចលនៅហុងកុងក៏ដូចនៅក្នុងប្រទេសផ្សេងទៀតជាលេសការពារលទ្ធិប្រជាធិបតេយ្យ និងសេរីភាព។

នៅក្នុងលិខិតកម្រាស់៤ទំព័ជាភាសាខ្មែររបស់ស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលតែងតែគាំទ្រចិន។​ ក្នុងលិខិតនេះក៏បានលើកឡើងថា បញ្ហាហុងកុងបច្ចុប្បន្នកើតឡើងដោយសារតែការជ្រៀតជ្រែកពីមជ្ឈិមប្រទេសរួមមានសហរដ្ឋអាមេរិកផងដែរក្នុងនោះ។​

ការជ្រៀតជ្រែកដែលសំដៅនៅពេលនេះគឺចិនលើកឡើងថា អាមេរិកអត្ថាធិប្បាយលើកសរសើរបាតុករ និងរិះគន់សកម្មភាពកងកម្លាំងរក្សាសណ្តាប់ធ្នាប់ ហើយលើសពីនេះស្ថាប័នអាមេរិកនៅហុងកុងទទួលជួបក្រុមរៀបចំបាតុកម្មប្រឆាំងទៀតផង។​

លិខិតស្ថានទូតចិន៖«តួអង្គមិនល្អ ដែលសហរដ្ឋអាមេរិកកំពុងដើរតួក្នុងស្ថានភាពចលាចលនៅទីក្រុងហុងកុងធ្វើឱ្យខ្ញុំនឹកដល់សកម្មភាពបដិវដ្តន៍ពណ៌ ដែលធ្លាប់កើតមាននៅអឺរ៉ុបខាងកើត អាស៊ីកណ្តាល ព្រមទាំងប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក។»

ក្នុងលិខិតរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជានេះ ក៏បានលើកឡើងថា អាមេរិកបានបំផ្លើសព័ត៌មានថា ចិនរៀបចំមូលដ្ឋានទ័ពប្រចាំនៅកម្ពុជា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ