លោក ហ៊ុន សែន ជំរុញឱ្យវៀតណាមបង្កើនការវិនិយោគនៅកម្ពុជា

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ផាម ប៊ិញមិញ (Binh Minh) និង នាយករដ្ឋមន្ត្រីរបស់កម្ពុជាលោក ហ៊ុន សែន ជួបគ្នានៅភ្នំពេញថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ (ប្រភពរូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្រោងចូលរួមកម្មវិធីមួយនៅប្រទេសវៀតណាមខែក្រោយ ហើយនឹងជំរុញឱ្យអ្នកវិនិយោគប្រទេសនោះបង្កើនការវិនិយោគនៅកម្ពុជា។​

ក្នុងពិធីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម​លោក ផាម ប៊ិញមិញ(Binh Minh) នៅភ្នំពេញកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ បានស្នើឱ្យភាគីវៀតណាម​រៀបចំវេទិកាធុរកិច្ច ដើម្បីលោកមានឱកាសកៀងគរអ្នកវិនិយោគរបស់វៀតណាម។​

ហ្វេសប៊ុកលោក ហ៊ុន សែន៖«សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើឱ្យថ្នាក់ដឹកនាំវៀតណាមរៀបចំវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នៅពេលដែលដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសវៀតណាមអំឡុងខែកញ្ញាខាងមុខនេះ ដើម្បីជាឱកាសនៃការកៀងគរអ្នកវិនិយោគវៀតណាមមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។​ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យមានការកើនឡើងថែមទៀតផងដែរ។

របាយការណ៍រដ្ឋាភិបាលកម្ពុជាបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ វៀតណាមជាដៃគូពាណិជ្ជកម្មធំរបស់កម្ពុជាកម្រិតទី៥។ ក្រុមហ៊ុនរបស់វៀតណាមមានជាង២០០កំពុងតែដំណើការនៅក្នុងខេត្តចំនួន​១៨ ដែលភាគច្រើនមាននៅភ្នំពេញ រតនគិរី ក្រចេះ ស្វាយរៀង សៀមរាប ព្រៃវែង និង មណ្ឌលគិរី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ