ទំហំពាណិជ្ជកម្មកម្ពុជានិងវៀតណាមទទួលបានជិត៣ពាន់លានដុល្លារ៦ខែឆ្នាំនេះ

លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ផាម ប៊ិញមិញ (រូបភាពពីវីដេអូ)

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម មានចំនួនជិត​៣ពាន់លា​ន​ដុល្លារ​ នៅ​ក្នុង​រយៈ​ពេល៦​ខែដើមឆ្នាំ២០១៩នេះ។

ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងសុន្ទរកថា កម្ពុជានិងវៀតណាមបានបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរទទួលបានជិត៣ពាន់លានដុល្លារ អំឡុងពេល៦ខែដើមឆ្នាំ២០១៩នេះ។

ករណីនេះ ប្រទេសទាំងពីរប្តេជ្ញាថា នឹងបន្តកិច្ចសហប្រតិបត្តិការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន និងរវាង​យុវជនជំនាន់ក្រោយ ដើម្បីផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងបង្កើនការស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យ​ប្រសើរឡើងថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ក្នុងសុន្ទរកថាដដែលបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងវៀតណាម បានកើនឡើងដល់៤,៧លានដុល្លារផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ