រោងចក្រផលិតពូកទំហំ២០០គុណ ២០០ខូចខាតទាំងស្រុង

ភ្លើងឆេះរោងចក្រផលិតពូកនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៩(រូបដោយ ហ៊ុន សិរីវឌ្ឍន៍)

រោងចក្រផលិតពូកនៅក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញដែលឆេះកាលពីម្សិលមិញ​ មានទំហំ២០០ គុណ ២០០ម៉ែត្រ ខូចខាតទាំងស្រុង ហើយអាជ្ញាធរគ្រោងនឹងវាយកម្ចេចសំណង់ដែលនៅសល់ខ្លះកុំឱ្យបាក់បង្កគ្រោះថ្នាក់។​

អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក គន់ គីម ថ្លែងនៅកន្លែងកើតហេតុនៅថ្ងៃនេះថា នឹងកម្ចេចផ្នែកនៃអគារដែលសល់ពីភ្លើងឆេះនេះចេញ នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ។​

កន្លែងរោងចក្រដែលឆេះនេះ មានអគារចំនួន​៣ទីតាំងគឺពីទីតាំងអគារកម្ពស់៤ជាន់ និងអគារមួយទៀតកម្ពស់៦ជាន់។ ភ្លើងបំផ្លាញខូចខាតទាំងស្រុងប៉ុន្តែផ្នែកខ្លះមិនទាន់បាក់រលំទេ។​

ហេតុការណ៍ភ្លើងឆេះនេះ កើតឡើងនៅពេលរសៀលថ្ងៃសុក្រម្សិលមិញ ឆេះរយៈពេលប្រមាណ២៤ម៉ោងទើបរលត់។ ការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ចគឺឆេះបណ្តាលពីការឆ្លងចរន្តអគ្គិសនី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ