លោកហ៊ុន សែន រំឭកឱ្យមន្ត្រីត្រៀមសង្គ្រោះពលរដ្ឋពីទឹកជំនន់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី សែន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដាក់បញ្ជាទៅកាន់មន្ត្រី​ពាក់​ព័ន្ធទាំងអស់ យកចិត្តទុកដាក់តាមដាននិងជួយអន្តរាគមន៍ជា​បន្ទាន់ប្រសិនបើមាន​ទឹក​ជំនន់កើនឡើង។

បទបញ្ជានេះ ធ្វើឡើងតាមរយៈសារាចរណែនាំស្ដីពីការត្រៀមវិធានការ ទប់ទល់នឹងគ្រោះទឹកជំនន់ ដើម្បីត្រៀមទប់ទល់នឹងឥទ្ធិពល ព្យុះទី១៤ ឈ្មោះកាហ្ស៊ីគី។

លោក ហ៊ុន សែន បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ឱ្យចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ កាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបង្ហាញថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប គួបផ្សំនឹងឥទ្ធិពលរបស់ព្យុះទី ១៤ ឈ្មោះ កាហ្សីគី ( KAJIKI ) និងឥទ្ធិពលនៃខ្យល់មូសុងនិរតីខ្លាំងបានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងគំហុក នៅក្នុងខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ។

ការធ្លាក់ភ្លៀងយ៉ាងគំហុកនេះ នឹងជំរុញឲ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កឲ្យមានការលិចលង់នៅខេត្តមួយចំនួន ដែលស្ថិតនៅអមសងខាងទន្លេមេគង្គផ្នែកខាងលើ។

តាមការព្យាករណ៍ ឥទ្ធិពលព្យុះនេះ នឹងបណ្ដាលឱ្យទឹកទន្លេនឹងអាចឡើងហួសកម្រិតប្រកាស​អាសន្ន ​នៅស្ថានីយ៍ជលសាស្ត្រចំនួនបី​ខេត្តរួមមាន  ស្ថានីយ៍ជលសាស្ត្រខេត្តស្ទឹងត្រែង  ស្ថានីយជលសាស្ត្រខេត្តក្រចេះ ស្ថានីយជល​សាស្ត្រខេត្ត​កំពង់ចាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ