ក្រសួងការងារ រំលឹក​ថៅកែរោងចក្របើកប្រាក់ឈ្នួលឱ្យកម្មករមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រំលឹកទៅថៅកែ និយោជក និងម្ចាស់សហគ្រាសទាំងអស់ត្រូវបើកប្រាក់ឈ្នួលឱ្យកម្មករ មុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ​ ដើម្បីជួយសម្រួលដល់ពួកគេក្នុងការធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ចេញថ្ងៃទី៥ ខែកញ្ញានេះ។ 

សេចក្តីជូនដំណឹងនេះ ឱ្យដឹងបន្ថែមថា ម្ចាស់សហគ្រាស និងនិយោជកទាំងអស់ត្រូវអនុញ្ញាតឱ្យកម្មករ និយោជិករបស់ខ្លួនទាំងអស់ បានឈប់សម្រាករយៈពេល៤ ថ្ងៃ គិតពីថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ កញ្ញា ដោយទទួលបានប្រាក់ឈ្នួល ហើយត្រូវបើកប្រាក់ឈ្នួលទី២ ទៅពួកគេឱ្យបានទាន់ពេល។

ប្រភពដដែល ឲ្យដឹងទៀតថា​បើម្ចាស់សហគ្រាស និងនិយោជកពុំមានលទ្ធភាព អាចឱ្យកម្មករនិយោជិកទទួលបានប្រាក់បុរប្រទានយ៉ាងតិច ៥០ភាគរយមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ