លិខិតថ្កោលទោសលោកសម រង្ស៊ីបន្តបន្ទាប់គ្នាប្រមាណ៨០

លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ(រូបពីហ្វេសប៊ុក លោក សម រង្ស៊ី)

លិខិតថ្កោលទោសលោក សម រង្ស៊ី ពាក់ព័ន្ធការចោទថា ប្រមាថដល់អង្គព្រះមហាក្សត្រកើតឡើងបន្តបន្ទាប់ភាគច្រើនចេញពីក្រសួងស្ថាប័នរដ្ឋក្នុងរយៈពេលតែ១ថ្ងៃមានចំនួនប្រមាណ៨០។​

កាលពីយប់ថ្ងៃទី១២ខែកញ្ញា លោក សម រង្ស៊ី បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ពាក់ព័ន្ធតួនាទីព្រះមហាក្សត្រ ក្នុងការសម្របសម្រួលឬ ដោះស្រាយជម្លោះនយោបាយ។

លុះព្រឹកឡើងថ្ងៃនេះទី១៣ខែកញ្ញាមានប្រតិកម្មពីក្រសួងស្ថាប័នរដ្ឋថា  លោក សម រង្ស៊ី បានប្រើប្រាស់ពាក្យសម្តីប្រមាថដល់អង្គព្រះមហាក្សត្រ។​

ក្រសួងស្ថាប័នទាំង៨០នោះ រួមមានទាំងក្រសួងសុខាភិបាល  ក្រសួងកសិកម្ម​ អង្គភាពប្រឆាំងអំពើពុករលួយ ជាដើម​។​ ក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោសនោះភាពច្រើន​ក្នុងន័យប្រហាក់ប្រហែលគ្នាគឺថ្កោលទោសលោក​​​​ សម​ រង្ស៊ី និងជំរុញ​ឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការ។​

នៅថ្ងៃទី១៣ខែកញ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចចោទប្រកាន់ និង បញ្ជាឱ្យចាប់ខ្លួនលោក សម រង្ស៊ី ខណៈមេបក្សប្រឆាំងរូបនេះកំពុងរស់នៅក្រៅប្រទេស។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ