ក្រសួងផ្តល់ការជិះរថភ្លើងមិនបង់ថ្លៃ៦ថ្ងៃនារដូវភ្ជុំបិណ្ឌ

ការសាកល្បងរថភ្លើងពីស្ថានីយ៍ភ្នំពេញទៅប្រលានយន្តហោះកាលពីពេលកន្លងទៅ (​រូបថត៖ ហ្វេសប៊ុក Royal Railway Cambodia )

ប្រជាពលរដ្ឋខ្មែរនឹងទទួលបានឱកាសជិះរថភ្លើងដោយឥតគិតថ្លៃអំឡុងពិធីបុណ្យភ្ជុំបិណ្ឌចំនួន៦ថ្ងៃ ពីថ្ងៃទី២៥ ដល់៣០ ខែកញ្ញា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃម្សិលមិញ បានបញ្ជាក់ថា ពលរដ្ឋអាចជ្រើសរើសធ្វើដំណើរតាមរយៈរថភ្លើងចំនួនបីខ្សែរ ទី១ ទិសដៅពីភ្នំពេញទៅពោធិ៍សាត់ ចេញដំណើរវេលាម៉ោង៧:៣០ព្រឹក និងចេញពីពោធិ៍សាត់ត្រលប់មកភ្នំពេញនាវេលាម៉ោង១:២០នាទីរសៀល ទី២ ពីភ្នំពេញទៅព្រះសីហនុចេញដំណើរនាម៉ោង៧ព្រឹក និងម៉ោង៧យប់ ហើយចេញពីព្រះសីហនុត្រប់មកភ្នំពេញនាវេលាម៉ោង៧ព្រឹក និង៤ល្ងាច ឯទី៣ ពីប៉ោយប៉ែតទៅពោធិ៍សាត់នាម៉ោង៧ព្រឹក និងទិសដៅពីពោធិ៍សាត់មកប៉ោយប៉ែតចេញដំណើរនាម៉ោង១:៣០រសៀល។

ការផ្តល់សេវាដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃនារដូវភ្ជុំបិណ្ឌ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បានសម្រេចផ្តល់​រថយន្ដក្រុង​​ចំនួន​ ១២០ ​គ្រឿង ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​រយៈពេល​ ៥ ​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​ ២៦ ដល់​ថ្ងៃទី​ ៣០ ខែ​ កញ្ញា ឆ្នាំ​ ២០១៩​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ