លោក ហ៊ុន សែន អំពាវនាវដល់ម្ចាស់បន្ទប់ជួលឱ្យកម្មករកុំដំឡើងថ្លៃ

លោក ហ៊ុន សែន ចុះជួបកម្មករក្នុងរោងចក្រមួយកាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៧ (រូបពីទីភ្នាក់ងារព័ត៌មានAP)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅម្ចាស់ផ្ទះជួលកុំឲ្យឡើងថ្លៃបន្ទប់ខ្ពស់ពេក ដែលអាចប៉ះពាល់ដល់ជីវភាពរបស់កម្មករ-កម្មការិនី​។​

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត​នៅ​កោះពេជ្យ​​នាព្រឹកនេះ លោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀតដល់ម្ចាស់ផ្ទះជួលទាំងអស់កុំឲ្យឡើងថ្លៃបន្ទប់ជួលខ្ពស់ពេក ដោយថា នៅឆ្នាំ២០២០ប្រាក់ឈ្នួលគោលរបស់កម្មករនយោជិតឡើងបានតែ៨ដុល្លារប៉ុណ្ណោះ។

លោក ហ៊ុន សែន ក៏បានប្រាប់ទៅមន្ត្រីក្រោមឱវាទឲ្យពិនិត្យមើលការបញ្ចុះតម្លៃទឹក ភ្លើងផងដើម្បីជួយសម្រួលដល់ការរស់នៅរបស់កម្មករនយោជិត។

លោកបន្ថែមថា «បើ[ម្ចាស់ផ្ទះជួល]មិនឡើងកាន់តែល្អ។ បើសិនជាឡើង កុំឲ្យលើស២ដុល្លារ។ អីចឹងសុំការយោកយល់ពីសំណាក់កម្មក កម្មការិនីផង។ ហើយសុំការយោគយល់ពីម្ចាស់ផ្ទះជួលផង ព្រោះអត់អតិផរណាអីទេ សម្រាប់ម្ចាស់ជួលនោះ»

កាលពីថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៩ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ប្រកាស​ថា​ ​ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើងសម្រាប់​ឆ្នាំ២០២០ គឺ​១៩០ដុល្លារក្នុងមួយខែ ដែលត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ