សហជីព​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះ​ស្រាយ​វិវាទ​ការងារ​ជាមួយ​កាស៊ីណូ​ណាហ្គា

គំនូសខ្មៅដៃរបស់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំនៅក្រុមហ៊ុនណាហ្កា គូសដោយអ្នកគាំទ្រ ដែលបានបង្ហោះនៅថ្ងៃ ព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ (រូបថត ផ្តល់ដោយ កញ្ញា ឈឹម ស៊ីថរ)

សហជីព​ប្រចាំ​នៅ​កាស៊ីណូ​ណាហ្គា វើលដ៍ បានអំពាវ​នាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​សម្រប​សម្រួល​វិវាទ​ការងារ​របស់​ខ្លួន​ជាមួយ​ភាគី​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ បន្ទាប់​ពី​មេដឹកនាំ​សហជីព​មួយ​នេះ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ។

នៅក្នុងសេចក្តីថ្លែងការរបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន Naga World ចេញថ្ងៃទី០២ តុលា ២០១៩ ភាគីសហជីព បានប្រកាសទៀតថា ពួកគេនៅតែបន្តរក្សាជំហរទាមទារឱ្យខាងភាគីតំណាងក្រុមហ៊ុនពិចារណាលើលទ្ធភាពតំឡើងប្រាក់ឈ្នួល និងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារសម្រាប់ពួកគេ ដោយតម្កល់ផលប្រយោជន៍រួមរវាងភាគីទាំងពីរ។

ក្នុងលិខិតដដែល សហជីពដែលតំណាងឱ្យបុគ្គលិកកំពុងបម្រើការងារជាង ៤ពាន់នាក់នៅក្រុមហ៊ុនកាស៊ីណូខាងលើ អំពាវនាវដល់ភាគីពាក់ព័ន្ធ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយស្វែងរកការដំណោះស្រាយសមរម្យមួយសម្រាប់ពួកគេ ក្នុងជំនួបផ្សះផ្សារ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃស្អែក រវាងភាគីតំណាងសហជីព និងភាគីតំណាងក្រុមហ៊ុន។ 

ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវតំណាងក្រុមហ៊ុន Naga World ព្យួរការងារក្នុងរយៈពេលមិនកំណត់​កាល​ពី​ថ្ងៃទី២០ ខែ​សីហា​កន្លង​មក បន្ទាប់ពីកញ្ញា​ដឹកនាំបុគ្គលិកក្រុមហ៊ុនធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារសមរម្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ