សមត្ថកិច្ចរាជធានីកំពុងសាកសួរអតីតមន្ត្រី CNRP ចំនួន​១០នាក់

មនុស្សចំនួន១០នាក់ ដែលសុទ្ធសឹងជាអ្នកប្រចាំការយាមនៅទីតាំងអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួន នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈអាជ្ញាធរចុះធ្វើរដ្ឋបាល ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រូបភាព៖ FN

សមត្ថកិច្ចរាជធានីភ្នំពេញកំពុងតែសាកសួរអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន​១០នាក់ ដែលទើបចាប់ខ្លួននៅអតីតស្នាក់ការកណ្តាលរបស់គណបក្សនេះកាលពីម្សិលមិញ។​

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា អ្នកយាមអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិចំនួន ១០នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន ម្សិលមិញនោះ ពេលនេះមន្ត្រីជំនាញកំពុង សាកសួរនៅស្នងការរាជធានីភ្នំពេញ។ 

កាលពីម្សិលមិញ សត្ថកិច្ចចម្រុះបានដឹកនាំកម្លាំងចំនួន ១៦០នាក់ ចុះឃាត់ខ្លួនអ្នកប្រចាំការយាមនៅទីតាំងអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិចំនួន ១០នាក់ នៅ​ក្នុង​អតីត​ទីតាំង​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ។

គិតត្រឹមថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានអតីតមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិជាង ៧០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ