លោក សម រង្ស៊ី គ្រោងធ្វើដំណើរតាមក្រុមហ៊ុន Thai Airways

សំបុត្រយន្តហោះកក់ដែលមានឈ្មោះលោក សម រង្ស៊ី សម្រាប់ធ្វើដំណើរថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៩ពីបារីសទៅបាងកក(រូបពីហ្វេសប៊ុកលោក សម រង្ស៊ី)

លោក សម រង្ស៊ី​ គ្រោងធ្វើដំណើរតាមក្រុមហ៊ុន​ដឹកអ្នកដំណើរតាមយន្តហោះឈ្មោះ Thai Airways International ពីប្រទេសបារាំងឆ្ពោះទៅកាន់ទីក្រុងបាងកកប្រទេសថៃ នៅថ្ងៃទី៧ ខែវិច្ឆិកា។​

នៅលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី នៅថ្ងៃពុធនេះ បានបង្ហាញសំបុត្រយន្តហោះដែលកក់ទុករួចហើយមានឈ្មោះលោក សម រង្ស៊ី ជាអ្នកដំណើរ ចេញពីទីក្រុងប៉ារីសប្រទេសបារាំងនៅម៉ោង១២ និង៣០នាទី ថ្ងៃទី៧ ដល់ទីក្រុងបាងកកប្រទេសថៃ នៅថ្ងៃទី៨ ខែវិច្ឆិកា ម៉ោង ៦ និង ០០នាទី។​

នៅលើទំព័រហ្វេសប៊ុកនេះ លោក សម រង្ស៊ី ក៏បញ្ជាក់ទៀតថា ក្រោយពេលធ្វើដំណើរដល់ប្រទេសថៃនៅថ្ងៃទី៨ ហើយលោកបន្តដំណើរចូលកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា។​

ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការហាមឃាត់ក្រុមហ៊ុន​ដឹកអ្នកដំណើរចំនួន​៤៧ មិនឱ្យដឹកលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាវិញទេ ចំណែកច្រកព្រំដែនកម្ពុជាថៃក៏មានការដាក់កម្លាំងទ័ពយាមតឹងរ៉ឹងមិនឱ្យលោក សម រង្ស៊ី ចូលកម្ពុជាដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ