សមត្ថកិច្ចម៉ាឡេស៊ីដោះលែងលោកស្រី មូរ សុខហួរ

លោកស្រី មូរ​ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ​

សមត្ថកិច្ចម៉ាឡេស៊ីបានដោះលែងលោកស្រី មូរ សុខហួរ ឱ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីឃាត់ខ្លួនកាលពីល្ងាចថ្ងៃពុធម្សិលមិញ នៅព្រលានយន្តហោះក្នុងទីក្រុងកូឡាឡាំពួ។​

លោកស្រី មូរ សុខហួរ ប្រាប់វីអូឌីថា លោកស្រីមានសេរីភាពវិញ ហើយកំពុងជាប់រវល់កិច្ចការមួយចំនួនមិនទាន់និយាយបានច្រើនទេ។​

វីអូឌីនឹងព្យាយាមសាកសួរព័ត៌មានលម្អិតបន្ថែមទៀត នៅពេលលោកស្រីរួចរាល់ការងារបន្ទាន់ ដើម្បីចង់ដឹងពីមូលហេតុនៃការឃាត់ខ្លួន មូលហេតុនៃការដោះលែង និងកិច្ចការងារដែលលោកស្រីកំពុងធ្វើនៅក្នុងប្រទេសម៉ាឡេស៊ី។​

លោកស្រី មូរ សុខហួរ បានធ្វើសន្និសីទសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្តីពីដំណើរមាតុភូមិនិវត្តន៍ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា។ ក្រោយការធ្វើសន្និសីទ លោកស្រីបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនៅល្ងាចថ្ងៃដដែលនោះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ