ម៉ាឡេស៊ីចាប់ខ្លួនលោកស្រី មូរ សុខហួរ

លោកស្រី មូរ សុខហួរ។ រូបភាព៖ ហ្វេសប៊ុក Mu Sochua

សេចក្តីរាយការណ៍បឋមមួយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របញ្ជាក់ថា លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវសមត្ថកិច្ចអន្តោប្រវេសន៍របស់ម៉ាឡេស៊ីចាប់ខ្លួន។​

ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនេះ ដោយយោងតាមប្រភពទុកចិត្ត៤រូប ក្នុងនោះរួមមានទាំងមន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ីផងដែរ។​

វីអូឌីព្យាយាមទាក់ទងលោកស្រី មូរ សុខហួរ តាម WhatsApp ដើម្បីសាកសួរបញ្ជាក់ជុំវិញបញ្ហានេះ ប៉ុន្តែមិនមានអ្នកទទួល។​

កាលពីម្សិលមិញ លោកស្រី មូរ សុខហួរ ថ្លែងប្រាប់ វី.អូ.ឌី តាម WhatsApp ពីប្រទេសឥណ្ឌូនេស៊ី ថាលោកស្រីនឹងចូលប្រទេសកម្ពុជាតាមការគ្រោងទុកនៅថ្ងៃទី៩ ខែវិច្ឆិកា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ