អាជ្ញាធរខេត្តកណ្ដាលហាម​យានយន្តគ្រប់ ប្រភេទចូលរាជធានី​នៅថ្ងៃបុណ្យអុំទូក

សមត្ថកិច្ច កំពុងឆែករថយន្តមួយនៅផ្លូវជាតិលេខ៥ថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០១៣ (រូបថត៖បញ្ញា ឆពណ្ណ)

មន្ទីរសាធារណការ និងដឹកជញ្ជូន ប្រកាសបិទរថយន្តមិនឱ្យចូលរាជធានីភ្នំពេញ ចាប់ពីម៉ោង ១០:០០ព្រឹក រហូតដល់ម៉ោង២៣:៣០នាទី ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ឱ្យដឹងថា អាជ្ញាធរនឹងបិទផ្លូវជាតិមួយចំនួន​ដោយមិនឱ្យយានយន្តគ្រប់ប្រភេទការធ្វើចរាចរណ៍ចូលក្នុង​រាជធានី​ភ្នំពេញរយៈពេល៣ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ ដោយថា ដើម្បីអបអរ​សាទរ​ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។

ផ្លូវជាតិ និងកំពង់ចម្លងដែលក្រសួងបិទនោះរួមមាន ផ្លូវជាតិលេខ១,​ ផ្លូវជាតិលេខ២,​ ផ្លូវជាតិលេខ៣,​ ផ្លូវជាតិលេខ៤,​ ផ្លូវជាតិលេខ៥​, ផ្លូវជាតិលេខ៦ និងកំពង់​ចម្លង​អរិយក្សត្រ ដែលត្រូវបិទចាប់ពីម៉ោង ១០:០០ព្រឹក រហូតដល់ម៉ោង២៣:៣០ នាទី ដោយមិនអនុញ្ញាតឱ្យយានយន្តចូលរាជធានីឡើយ លើកលែងតែ​រថយន្តសង្គ្រោះបន្ទាន់​ និងរថយន្តមន្ត្រីមានសមត្ថកិច្ច​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ