សហរដ្ឋអាមេរិកសង្ឃឹមថាកម្ពុជានឹងយកថ្ងៃបុណ្យឯករាជ្យជាតិដើម្បីផ្សះផ្សារជាតិ

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។ (រូបភាព៖បញ្ញា ឆពណ្ណ)

សហរដ្ឋ​អាមេរិកបាន​ចេញ​លិខិត​​អប​អរ​សាទរ​កម្ពុជា​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩វិច្ឆិកា ​ឆ្នាំ​២០១៩ ដោយ​សង្ឃឹម​ថា​ កម្ពុជា​នឹង​យកទិវានេះដើម្បី​ផ្សះផ្សា​ជាតិ និងធ្វើកិច្ចសន្ទនាដោយសន្តិវិធី។

ក្នុ​ងលិខិត​ចុះ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Mike Pompeo បាន​លើក​ឡើង​ថា​ ក្នុង​នាម​សហរដ្ឋ​អាមេរិក​ លោក​សូម​អបអរ​ប្រជាជន​កម្ពុជា​ក្នុង​ខួប​៦៦​ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​៩​វិច្ឆិកា ដោយ​សង្ឃឹម​ថា​កម្ពុជា​នឹង​យក​ថ្ងៃ​នេះ​ផ្ដោត​លើ​ការ​ផ្សះផ្សា​ជាតិ ការ​ចរចារ​ដោយ​សន្ដិវិធី នាំ​មក​នូវ​ប្រជាធិបតេយ្យ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។ លោក​លើក​ឡើង​ថា៖

«យើង​អបអរ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ដែល​រីកចម្រើនរុងរឿង ប្រជាធិបតេយ្យ និងឯករាជ្យ»។

ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ចាប់​ខ្លួនលោក កឹម សុខា និង​រំលាយ​បក្ស​ប្រឆាំង​នា​ឆ្នាំ​២០១៧ ជា​មួយ​​​​ការ​ប្រកាស​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩វិច្ឆិកា ហើយ​​​លោក​ ហ៊ុន សែន ប្រកាស​បង្ក្រាប​នោះ​ វា​កាន់​តែ​ធ្វើឱ្យ​ស្ថាន​ភាព​ដែល​កំពុងប្រះស្រាំ​ស្រាប់​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ខណៈ​អ្នក​វិភាគជម្រុញ​ដល់​ដៃ​គូរ​បដិបក្ខ​ទាំង​ពីរ​គួរ​ងាក​មក​រក​តុ​ចរចាវិញ​ ដើម្បី​ផ្សះផ្សា​ជាតិ​ដែល​រង​ការបែក​បាក់​នេះ​ ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ