ទូតអាល្លឺម៉ង់ពិភាក្សាពីការកសាងលទ្ធិប្រជាធិបតេយ្យជាមួយលោក កឹម សុខា

ឯកអគ្គរដ្ឋទូតរបស់អាល្លឺម៉ង់ចាប់ដៃជាមួយលោក កឹម សុខា ក្រោយពេលបញ្ចប់កិច្ចពិភាក្សារយៈពេលជិត២ម៉ោង នៅគេហដ្ឋានលោក កឹម សុខា នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ( បញ្ញា ឆពណ្ណ )

ឯកអគ្គរដ្ឋទូតរបស់អាល្លឺម៉ង់នៅព្រឹកថ្ងៃអង្គារនេះ បានទៅសួរសុខទុក្ខលោក កឹម សុខា សាកសួរពីបញ្ហាសុខភាព និងបានពិភាក្សាពីការកសាងលទ្ធិប្រជាធិបតេយ្យ។​

ក្រោយជំនួបជិត២ម៉ោងនៅព្រឹកនេះ លោក មុត ចន្ថា ប្រធានខុទ្ទកាល័យរបស់លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងជំនួបនោះផ្តោតសំខាន់លើបញ្ហាសុខភាព ហើយក៏មានការពិភាក្សាផ្លាស់ប្តូរយោបល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យ។​ លោក មុត ចន្តា៖

« បានជជែកគ្នាពីបញ្ហាសុខភាពរបស់ឯកឧត្តម កឹម សុខា ថាគាត់មានបញ្ហាសុខភាពយ៉ាងម៉េចហើយ? ហើយគាត់ត្រូវការបន្តព្យាបាលយ៉ាងម៉េច?​ ផ្លាស់ប្តូរយោបល់គ្នា សម្តែងមនោសញ្ចេតនាជាមួយគ្នា។ ហើយក៏បានពិភាក្សាពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា រួមគ្នាកសាងលទ្ធិប្រជាធិបតេយ្យទៅមុខទៀត និងផលប្រយោជន៍ដើម្បីពលរដ្ឋខ្មែរទូទៅ។​»

ថ្ងៃនេះជាថ្ងៃទី២ហើយ ដែលលោក កឹម សុខា ជួបជាមួយតំណាងស្ថានទូត គឺកាលពីម្សិលមិញ លោកជួបជាមួយឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ