នាយករដ្ឋមន្ត្រីបញ្ជាឱ្យចាត់វិធានការទប់ទល់នឹងអាកាសធាតុរាំងស្ងួតរដូវ​ប្រាំង​នេះ

ថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា រួមទាំងអបអរសាទរខួប២០ឆ្នាំនៃការបង្កើតរាជ្យបណ្ឌិត្យសភាកម្ពុជា និងការប្រគល់សញ្ញាបត្រ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅស្ថាប័នពាក់ព័ន្ធ ឱ្យចាត់វិធានការទប់ទល់ទៅនឹងអាកាសធាតុរាំងស្ងួត ខណៈមានការព្យាករថា កម្ពុជានឹងជួបអាកាសធាតុក្តៅខ្លាំងនៅពេលខាងមុខ។

សារាចរណែនាំចេញ​នៅ​ថ្ងៃ​នេះ រដ្ឋាភិបាលលើកឡើងថា តាមការព្យាករ កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់ នឹងទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ (El Nino)។

លោក ហ៊ុន សែន បន្តទៀតថា បាតុភូតនេះ នឹងបង្កឱ្យមានអាកាសធាតុក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់យឺត របាយទឹកភ្លៀងមានភាពរអាក់រអួល របបទឹកទន្លេមេគង្គចុះដល់កម្រិតទាបមិនធ្លាប់ជួបប្រទះកន្លងមក។

លោក ហ៊ុន សែន បាន​ណែនាំ​ក្នុង​សារចរ​នោះ​ថា៖ «ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឱ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ រហូតមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ»។

សេចក្តីណែនាំដដែលបញ្ជាក់ថា ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩-២០២០ អាចធ្វើបានតែ ១ដងប៉ុ​ណ្ណោះ មិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ។

សារាចរ​ណែនាំ​នោះ លើក​ឡើង​ថា បើទោះបីជាទឹក​នៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំ​នួន មានទឹកធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេ​ងទៀតក្រៅពីស្រូវ។

រដ្ឋាភិបាលបាន​ចេញ​សេចក្ដី​ណែនាំ​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ឱ្យ​ថែ​រក្សា​ទឹក​សម្រាប់​ប្រើ​ប្រាស់​នា​រដូវ​ប្រាំង​ហួត​ហែង ហើយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​សប្ដាហ៍​មុន ក៏​បាន​ថ្លែង​ជា​សាធារណៈ​ថា កម្ពុជា​ក៏​នឹង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ថាមពល​ប្រើ​ប្រាស់​ផង​ដែរ​នៅ​ឆ្នាំ​នេះ ក៏​ព្រោះ​តែ​កម្រិត​សម្រាប់​ផ្គត់​ផ្គង់​ទំនប់​វារី​អគ្គិសនី បាន​ធ្លាក់​ចុះ​ទាប​ចាប់​តាំង​ពី​​ចុង​ឆ្នាំ​នេះ​រហូត​ដល់​ខែ​ឧសភា​ឆ្នាំ​ក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ