ដូណាល់ ត្រាំ៖ សម្តេចត្រូវនាំកម្ពុជាត្រលប់មករកប្រជាធិបតេយ្យវិញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (FB: លោក ហ៊ុន សែន)

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាស់ ត្រាំ បានក្រើនរំឭករដ្ឋាភិបាលកម្ពុជាថា ទំនាក់ទំនងល្អនៃប្រទេសទាំងពីរ គឺកម្ពុជាត្រូវវិលត្រលប់មករកមាគ៌ាប្រជាធិបតេយ្យវិញ ដើម្បីកុំឲ្យប្រទេសនេះធ្លាក់ក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ។

លោក ដូណាល់ ត្រាំ ថ្លែងបែបនេះ ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី១ ខែវិច្ឆិកា ដែលអាមេរិក​ផ្ញើជូននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលVODទទួលបាននៅថ្ងៃនេះ។​

លោក ត្រាំ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយកម្ពុជាបានពើបប្រទះនឹងការលំបាក ប៉ុន្តែលោកថា ភាពរកាំរកូសនេះមិនបម្រើប្រយោជន៍នៃប្រជាជនអាមេរិក និងកម្ពុជាទេ។

លោក ត្រាំ បញ្ជាក់ថា វាមានសារៈសំខាន់ណាស់ សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគីដែលលោក ហ៊ុន សែន ត្រូវនាំកម្ពុជាត្រឡប់មករកមាគ៌ាអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យវិញ។

លិខិតលោក ដូណាល់ ត្រាំ៖ «ជាជំហានដំបូង ខ្ញុំសង្ឃឹមថា សម្តេចនឹងពិនិត្យឡើងវិញនូវការសម្រេចមួយចំនួនដែលរដ្ឋាភិបាលសម្រេចប្រកាន់យក ហើយដែលការសម្រេចទាំងនោះ សហរដ្ឋអាមេរិកជឿជាក់មុតមាំថា វានឹងនាំឲ្យការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាព និងអធិបតេយ្យយូរអង្វែងរបស់ព្រះរាជាណាចក្រកម្ពុជា ធ្លាក់ក្នុងគ្រោះថ្នាក់ខ្លាំង»។

យ៉ាងនេះក្តី ប្រធានាធិបតីអាមេរិកអះអាងថា អាមេរិកគោរពឆន្ទៈអធិបតេយ្យរបស់ប្រជាជនកម្ពុជា ហើយសហរដ្ឋអាមេរិកមិនស្វែងរកឲ្យមានការប្តូររបបនោះទេ គឺផ្ទុយទៅវិញ ​រដ្ឋបាលសហរដ្ឋអាមេរិកស្វះស្វែងធ្វើឲ្យទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជាដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ