ខេមបូចា ប្រកាសជួយគាំទ្រអ្នកព័ត៌មានឱ្យបំពេញការងារតាមវិជ្ជាជីវៈ

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់«ខេមបូចា»។ (ហ្វេសប៊ុក CamboJA)

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់«ខេមបូចា»ប្រកាសបើកដំណើរការស្ថាប័នរបស់ខ្លួន ដើម្បីជួយគាំទ្រដល់អ្នកសារព័ត៌មានឱ្យបំពេញការងាររបស់ខ្លួនដោយសេរី តាមវិជ្ជាជីវៈ និងមានគុណភាព ។​

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ «ខេមបូចា» ឱ្យដឹងថា ស្ថាប័ននេះនឹងរៀបចំពិធីសម្ពោធបើកដំណើរការសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ជាផ្លូវការ នាថ្ងៃទី១៣ ខែធ្នូ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

សេចក្ដីប្រកាសដដែលថា ខេមបូចាបង្កើតឡើងដោយបណ្ដាញអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ឯករាជ្យ មិនមាននិន្នាការ ឬធ្វើសកម្មភាពលម្អៀងទៅគណបក្សនយោបាយណាមួយឡើយ។

ខេមបូចា៖ «ខេមបូចាត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយសេរីភាពសារព័ត៌មាន បង្កើនសមត្ថភាព ផ្ដល់មធ្យោបាយផ្ដល់ព័ត៌មាន និងការពារអ្នកសារព័ត៌មាន»។

នាយកប្រតិបត្តិខេមបូចា លោក ម៉ៃ ទិត្យថារ៉ា ថ្លែងថា ការបង្កើតខេមបូចាឡើង ដើម្បីផ្ដល់ការគាំទ្រដល់អ្នកសារព័ត៌មានក្នុងការបំពេញតួនាទី វិជ្ជាជីវៈរបស់ពួកគេដោយសេរី និងមានគុណភាព។

ក្រសួងព័ត៌មានបានសម្រេចចុះបញ្ជីជាផ្លូវការឱ្យសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់«ខេមបូចា»កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ