រដ្ឋាភិបាល​ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​«ភូមិ​-ឃុំ​មាន​សុវត្ថិភាព​»

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៧៩គ្រួសារ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយ sarkheng.com

ក្រសួងមហាផ្ទៃ​បង្កើត​គណៈកម្មការ​មួយ​ ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ដោយ​ស្វែងរក​បុគ្គល​មាន​ស្នាដៃ​សម្រាប់​ទទួល​បាន​លិ​ខិត​សរសើរ​។

ការសម្រេច​បង្កើត​ស្ថាប័ន​ថ្មីនេះ​ ត្រូវ​បាន​ប្រកាស​តាមរយៈ​សេច​ក្ដី​សម្រេច​ចុះ​ថ្ងៃទី៩ ខែធ្នូ​ ស្ដី​ពី​ការបង្កើត​គណៈកម្មការ​រៀបចំ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ២០១៩​ និង​លើក​ទិសដៅ​ឆ្នាំ២០២០​ សម្រាប់​ការងារ​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស ខេង​។

គណៈកម្មការ​នេះ​ មាន​លោក​ ស ខេង​ ជា​ប្រធាន​ និង​រដ្ឋលេខាធិការ​ក្រសួង​នេះ​ គឺ​លោក​ សក់​ សេដ្ឋា​ ជា​អនុប្រធាន​ និង​សមាសភាព​មន្ត្រី​ ១០០នាក់​ផ្សេងទៀត​។

លោក​ ស ខេង​ ឱ្យ​ដឹង​តាម​សេច​ក្ដី​សម្រេច​នេះ​ថា​ គណៈកម្មការ​នេះ​មាន​ភារកិច្ច​តាមដាន​ត្រួតពិនិត្យ​សកម្មភាព​ការងារ​របស់​ក្រុមប្រឹក្សា​ប្រឡងប្រណាំង​គ្រប់​លំដាប់ថ្នាក់​ និង​សម្រេច​ជ្រើសរើស​បុគ្គល​ និង​អង្គភាព​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ចលនា​ប្រឡងប្រណាំង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ដើម្បី​ផ្តល់​លិខិត​សរសើរ​គ្រឿងឥស្សរយស​ស្របតាម​ទំហំ​ស្នាដៃ​។

លោក​ ស ខេង​ ធ្លាប់​អះអាង​ថា​ បញ្ហា​គ្រឿងញៀន​ បាន​រាលដាល​ដល់​ជនបទ​ និង​កំពុង​បំផ្លាញ​ធនធានមនុស្ស​ បង្ក​បញ្ហា​សង្គម​ ដែល​លោក​ថា​ ត្រូវ​សហការ​រួមគ្នា​ទប់ស្កាត់​ និង​លុបបំបាត់​ត្រឹម​បំណាច់​ឆ្នាំ២០១៩នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ