អាជ្ញាធរឱ្យអាជីវករខ្លះនៅផ្សារអូរឫស្សីរើចេញមួយរយៈដើម្បីជួសជុល

ទីតាំងខាងមុខផ្សារអូរឫស្សី ថតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ (បញ្ញា ឆពណ្ណ)

រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសឱ្យអាជីវករមួយចំនួនដែលកំពុងលក់ដូរនៅជាន់ឡៅតឿ ស្ថិតនៅក្នុងផ្សារអូឫស្សី រើចេញទៅលក់នៅទីតាំងផ្សេងមួយរយៈ ដើម្បីជួសជុលផ្នែកប្រេះស្រាំ ចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង។​

នៅក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញកាលពីម្សិលមិញបានឱ្យដឹងថា អគារផ្សារអូរឫស្សីទាំងស្រុងនៅរឹងមាំ ប៉ុន្តែ ដោយឡែកនៅជាន់ឡៅតឿមានការប្រេះស្រាំដែលអាចបង្កជាគ្រោះថ្នាក់ដល់អាជីវករ និងអតិថិជនដែលចូលទៅទិញទំនិញនៅទីនោះ។​

សាលារាជធានីក៏បានអំពាវនាវឱ្យអាជីវករដែលលក់ដូរនៅជាន់ឡៅតឿ ដែលអាចប្រឈមគ្រោះថ្នាក់នោះដូរកន្លែងលក់ក្នុងរយៈពេលខ្លី។​

សេចក្តីជូនដំណឹង៖ «ស្នើទៅបងប្អូនអាជីវករដែលកំពុងលក់ដូរនៅលើឡៅតឿ ក្រោមឡៅតឿ និងនៅជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរបណ្តោះអាសន្ននៅក្នុងរយៈពេលខ្លី»។​

នៅក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានី មិនបានបញ្ជាក់ពីចំនួនតូបដែលត្រូវរើ និងត្រូវរើក្នុងរយៈពេលប៉ុន្មាននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ