លោកនាយករដ្ឋមន្ត្រីប្រចាំការនៅកន្លែងបាក់អគារពេញមួយយប់

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀតនៅកន្លែងបាក់អគារក្នុងខេត្តកែបនៅយប់ថ្ងៃទី៣ខែមករាឆ្នាំ២០២០(រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រចាំការនៅកន្លែងបាក់អគារនៅក្នុងក្រុងកែប ខេត្តកែប ពេញមួយយប់ ខណៈក្រុមការងារជួយសង្គ្រោះក៏ធ្វើសកម្មភាពរុករកពេញមួយយប់ដូចគ្នាដែរ។​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើដំណើរទៅដល់កន្លែងបាក់ស្រុតអគារនៅម៉ោងជាង៩យប់ថ្ងៃទី៣ខែមករា។ លោកស្ថិតកន្លែងកើតហេតុពេញមួយយប់ ដោយមិននិយាយស្តីច្រើនទេ គឺឈរ  និងអង្គុយមើលដូចពលរដ្ឋទូទៅដែរ។

ពេលខ្លះលោកនាយករដ្ឋមន្ត្រីដើរទៅអើតមើលសកម្មភាពកាយគំនរថ្ម ដែលមានអមដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងៗទៀត។ លោកក៏បានធ្វើដំណើរទៅវិញទៅមកពីកន្លែងបាក់អគារទៅសួរសុខទុក្ខជនរងគ្រោះដែលជួយសង្គ្រោះបានពីកន្លែងបាក់អគារ ហើយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរៗនោះ។​

អគារកម្ពស់៧ជាន់កម្មសិទ្ធិរបស់ជនជាតិខ្មែរ ដែលស្ថិតនៅក្នុងការសាងសង់បាន៩០ភាគរយ បានបាក់ស្រុតកាលពីរសៀលថ្ងៃសុក្រម្សិលមិញ នៅពេលដែលដំណើរការសាងសង់នៅជាន់ទី៧ជាជាន់ចុងក្រោយ។ ម្ចាស់អគារនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរក្រោយហេតុការណ៍បាក់រលំអគារភ្លាម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ