ចំនួនអ្នកស្លាប់ករណីបាក់អគារកើនដល់១៣នាក់

ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រុមការងារ​ជួយ​ជនរងគ្រោះ​ក្រោយ​មាន​ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប​កាលពី​ថ្ងៃទី០៣ ខែមករា។ (ជន ចាន់​រ៉ែ​ន)

របាយការណ៍បឋមរបស់សមត្ថកិច្ចគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៥ខែមករានេះ  ករណីបាក់អគារនៅក្នុងក្រុងកែប រកឃើញជនរងគ្រោះ៣៥នាក់ក្នុងនោះស្លាប់១៣  និងរបួស២២។​ នេះបើតាមការបញ្ជាក់របស់លោក បែន តារា ស្នងការនគរបាលខេត្តកែប។​

ហេតុការណ៍បាក់ស្រុតអគារកម្ពស់៧ជាន់នៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កើតឡើងកាលពីរសៀលថ្ងៃទី៣ខែមករា ឆ្នាំ២០២០។​

បន្ទាប់ពីកើតហេតុភ្លាមៗ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលផ្សេងៗទៀតនៅប្រចាំការនៅទីនោះ ដើម្បីដឹកនាំការជួយសង្គ្រោះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ