កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ពុករលួយជាងគេនៅអាស៊ាន

សកម្មភាពធ្វើចរាចរណ៍តាមដងវិថីមួយកន្លែងនៅក្នុងក្រុងភ្នំពេញ។ (សាញ់ ប៊ុនហឿន/ ១៤ មករា ២០២០)

អង្គការតម្លាភាពអន្តរជាតិ​ បានចាត់ថ្នាក់កម្ពុជាក្នុងស្ថានភាពអាក្រក់ជាងមុន​នៃអំពើពុករលួយសម្រាប់ឆ្នាំ២០១៩ ហើយបើប្រៀបធៀបជាមួយប្រទេសទាំង១០នៅក្នុងតំបន់អាស៊ាន កម្ពុជាពុករលួយខ្លាំងជាងគេ។​

នៅក្នុងរបាយការណ៍អង្គការតម្លាភាពអន្តរជាតិចេញផ្សាយនៅថ្ងៃនេះ បង្ហាញថា កម្ពុជាទទួលបានពិន្ទុ២០ក្នុងចំណោម​១០០ពិន្ទុ។ បើនិយាយពីពិន្ទុ គឺកម្ពុជាទទួលបាន២០ ដូចកាលពីឆ្នាំ២០១៨ ប៉ុន្តែ សម្រាប់ចំណាត់ថ្នាក់គឺធ្លាក់ចុះមួយកម្រិត គឺពី១៦១ ទៅ១៦២។​

ចំណែកប្រទេសនៅអាស៊ានដែលមានចំណាត់ថ្នាក់មិនល្អដែរតែស្ថិតនៅលើកម្ពុជាមាន ប្រទេសវៀតណាម និងឡាវ គឺពិន្ទុបាន២៩ដូចគ្នា។​

នៅក្នុងតំបន់អាស៊ាន ប្រទេសសិង្ហបុរីទទួលបានចំណាត់ថ្នាក់ល្អជាង គឺទទួលបានពិន្ទុ៨៥ ចំណាត់ថ្នាក់ល្អលេខ៤លើពិភពលោក និងលេខ១នៅអាស៊ាន។​

អង្គការតម្លាភាពអន្តរជាតិ បានសិក្សាលើ១៨០ប្រទេស និងតំបន់លើពិភពលោក ក្នុងចំណោម​១៨០។ ចំណែកពិន្ទុ០ ប្រទេសពុករលួយបំផុត និងពិន្ទុ១០០ជាប្រទេសស្អាតស្អំបំផុត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ