រដ្ឋាភិបាលប្រើពន្ធនាគារ PJ ថ្មី ដាក់អ្នកជាប់ឃុំ​ក្រោយពន្ធនាគារព្រៃសចង្អៀត

អគារពន្ធនាគារព្រៃស ឬម១ ក្រោយពីត្រូវបានសាងសង់រួចរាល់ អំឡុងតែវិច្ឆិកា ឆ្នា២០១៩។ (វណ្ណ វិចារ)

មន្ត្រីអះអាថា ក្រោយពីពន្ធនាគារព្រៃសចង្អៀតលែងដាក់អ្នកជាប់ឃុំ​ទៀតបាន ក្រសួងសម្រេចយកអ្នកដែលត្រូវជាប់ឃុំក្រោយៗទៀត ទៅឃុំនៅពន្ធនាគារក្រោមការគ្រប់គ្រងរបស់អាជ្ញាធររាជធានីភ្នំពេញ(PJ)វិញ គឺឃុំនៅអគារថ្មីដែលទើបសាងសង់បន្ថែម។​

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារក្រសួង​មហាផ្ទៃ លោក​ បេ ទាឡេង ឱ្យVODដឹងនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១ ខែមករាមក ពន្ធនាគារព្រៃស មិនទទួលដាក់អ្នកជាប់ឃុំទៀតទេ។ លោកថា ព្រោះមានស្ថានភាពចង្អៀត មានអ្នកជាប់ឃុំ ជាង១ម៉ឺននាក់។

មន្ត្រីរដ្ឋាភិបាលរូបនេះបន្តថា ក្រសួងសម្រេចយកពន្ធនាគារ PJ ថ្មី របស់សាលារាជធានី ដាក់ជំនួសវិញ។

លោកថា៖ «នៅម១ វា៩ពាន់ជាង នៅម២ ប្រហែលជា២ពាន់ យើងផ្អាកសិន ដើម្បីឱ្យវាទូលាយបន្តិច ណាមួយ PJ យើងវានៅទូលាយ។ អ៊ីចឹងយើងយកមកដាក់នៅ PJ សិន»។

បើតាមលោក បេ ទាឡេង អគារពន្ធនាគារថ្មីរបស់សាលារាជធានីនេះ អាច​ដាក់​ជន​ជាប់ឃុំបាន​ចន្លោះ​ពី​ ១០០០ ​ទៅ​១៥០០នាក់​ ហើយថា បច្ចុប្បន្នមានអ្នកជាប់ឃុំនៅទីនោះជាង៤០០នាក់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ