បច្ចុប្បន្នភាពមេរោគកូរ៉ូណាថ្ងៃទី២៨ខែមករា

សមត្ថកិច្ចកម្ពុជាដាក់ឧបករណ៍ត្រួតពិនិត្យកម្ដៅលើអ្នកដំណើរ ដើម្បីបង្ការការរាលដាលកូវីដ១៩ នៅព្រលានយន្តហោះ អំឡុងវិបត្តិកូវីដ១៩ ឆ្នា២០២០។(ក្រសួងសុខាភិបាលកម្ពុជា)

ម៉ោង ៤:៤០ នាទីរសៀល ជប៉ុន រកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា ២នាក់បន្ថែមទៀត ក្នុងនោះ ម្នាក់ជា អ្នកបើកបរដឹកអ្នកដំណើរមិនដែល ធ្វើដំណើរទៅទីក្រុងវ៉ូហានប្រទេសចិនទេ។​ ចំនួន២នាក់បន្ថែមទៀតនេះ ធ្វើឱ្យអ្នកផ្ទុកមេរោគនេះនៅជប៉ុនកើនឡើងដល់៥នាក់។​នេះបើតាមក្រសួងសុខាភិបាលជប៉ុន។​

ម៉ោង ៤:០០ នាទី រសៀល សិង្ហបុរីរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា ២នាក់ទៀត។ អ្នកទាំងនោះ ជាជនជាតិចិនមកពីទីក្រុងវ៉ូហាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលសិង្ហបុរី។ ចំនួន៣នាក់បន្ថែមទៀតនេះ ធ្វើឱ្យអ្នកផ្ទុកមេរោគកូរ៉ូណា នៅក្នុងប្រទេសសិង្ហបុរីកើនឡើងដល់៧នាក់។

ម៉ោង២:៥០ នាទីរសៀល ជនជាតិចិនដែលកើតជំងឺកូរ៉ូណាថ្មី រកឃើញនៅខេត្តព្រះសីហនុនោះ សុខភាពរបស់គាត់ល្អឡើងវិញ ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់ ព្យាបាលផងដែរ។ នេះបើតាម អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់។​

ម៉ោង ២:៤0 នាទីរ រសៀល ក្រសួងការបរទេសឥណ្ឌូនេស៊ី កំពុងតែព្យាយាមជម្លៀសនិស្សិតរបស់ខ្លួនចំនួន ២៤៣នាក់ ចេញពីខេត្តហូបេ ប្រទេសចិន ជាខេត្តផ្ទុះមេរោគកូរ៉ូណា។ អ្នកនាំពាក្យក្រសួងការបរទេស ឥណ្ឌូនេស៊ី Teuku Faizasyah បញ្ជាក់ថា រងចាំការរៀបចំពីខាងភាគីចិនសិន។ នេះបើតាមការចុះផ្សាយរបស់South China Morning Post។

ម៉ោង១: ៤០នាទី រសៀល ថៃរកឃើញអ្នកផ្ទុកមេរោគ កូរ៉ូណា ៦នាក់បន្ថែមទៀត សរុបគឺថៃរកឃើញអ្នកផ្ទុកមេរោគនេះ១៤នាក់។ នេះ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថៃ។ ថៃបញ្ជាក់ថា ៥នាក់ក្នុងចំណោម៦នាក់នោះគឺមកពីទីក្រុងវ៉ូហាន ប្រទេសចិនមានអាយុចន្លោះពី៦០ទៅ៧០ឆ្នាំ។

ម៉ោង ១០ៈ៤០នាទី ហ្វីលីពីនផ្អាកទទួលភ្ញៀវទេសចរជាជនជាតិ ចិនដោយ បារម្ភមេរោគកូរ៉ូណា។ លោក Jaime Morente ស្នងការទទួលបន្ទុក ការិយាល័យអន្តោប្រវេសន៍ ហ្វីលីពីនថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា ការផ្អាកទទួលភ្ញៀវទេសចរជនជាតិចិនគឺជាវិធីមួយអាចជួយបន្ថយការរាលដាលមេរោគកូរ៉ូណា។

ម៉ោង ៩:២០នាទី ព្រឹក អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន អះអាងថា រកមិនទាន់មានករណីអ្នកឆ្លងមេរោគ កូរ៉ូណាថ្មីទៀត ក្រៅពីជនជាតិឈ្មោះ Jia Jianhua នោះទេ។​

ម៉ោង ៩:២០នាទី ព្រឹក លោក Jia Jianhua ជនជាតិមានអាយុ៦០ឆ្នាំ ដែលរកឃើញផ្ទុកមេរោគ កូរ៉ូណា មានសុខភាពធម្មតា នៅបន្ទប់ដាច់ដោយឡែកមួយក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។ នេះបើតាម អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន

នៅម៉ោង៨:៤០ នាទីព្រឹក ចំនួនអ្នកស្លាប់ដោយមេរោគ កូរ៉ូណា កើនដល់១០៦នាក់ និង អ្នកមានផ្ទុកមេរោគនេះ មានជិត១ ៣០០នៅក្នុងប្រទេសចិន និងឆ្លងលើពិភពលោកជាង ២ ៧០០នាក់ ។ តាមការចុះផ្សាយរបស់Channel News Asia.

.

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ