គណៈឱសថការីកម្ពុជាអំពាវនាវទៅម្ចាស់ឱសថស្ថានកុំឱ្យដំ​ឡើងថ្លៃម៉ាស

គណៈឱសថការីកម្ពុជា

ក្រុមប្រឹក្សាគណៈឱសថការីជាតិ អំពាវនាវដល់ ម្ចាស់ឱសថស្ថាន និងក្រុមហ៊ុនកុំឱ្យដំឡើងថ្លៃម៉ាសហួសហេតុ ដែលធ្វើឱ្យប៉ះពាល់កិត្តិយសក្នុងការ​ប្រកបវិជ្ជាជីវៈឱសថសាស្ត្ររបស់ឱសថការីកម្ពុជា។

លិខិតក្រុមប្រឹក្សាគណៈឱសថការីជាតិចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឱ្យដឹងថា ពិភពលោកក៏ដូចជាកម្ពុជាកំពុងជួបបញ្ហានៃការផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មី ដែលទីក្រុង​វូហាន ខេត្តហ៊ឺប៉ី នៃសាធារណរដ្ឋប្រជាមានិតចិនមក ប្រជាពលរដ្ឋចាំបាច់ត្រូវពាក់ម៉ាស ដើម្បីការពារការឆ្លងមេរោគប្រភេទថ្មីនេះ។

ករណីនេះ ក្រុមប្រឹក្សាគណៈឱសថការីជាតិ អំពាវនាវទៅសមាជិក សមាជិកា ទាំងអស់ របស់​ខ្លួន​ កុំ​ឲ្យដំឡើងថ្លៃម៉ាសដែលវាធ្វើឱ្យប៉ះពាល់កិត្តិយសក្នុងប្រកបវិជ្ជាជីវៈឱសថសាស្ត្ររបស់ឱសថការីកម្ពុជា។

លិខិតក្រុមប្រឹក្សាគណៈឱសថការីជាតិថា៖« ស្ថិតក្នុងកាលៈទេសៈនេះ ឱសថការីកម្ពុជាសង្កេតឃើញឱសថស្ថានមួយចំនួនបានឈ្លៀតឱកាសដំឡើងថ្លៃម៉ាសហួសហេតុ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរក្នុងប្រកបវិជ្ជាជីវៈឱសថសាស្ត្រ ក៏ដូចជាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ឱសថការីកម្ពុជា»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ