អាជ្ញាធរខេត្តបាត់ដំបងរកឃើញគ្រាប់មិនទាន់ផ្ទុះនៅក្នុងក្រុង៥គ្រាប់

គ្រាប់មិនទាន់ផ្ទុះ និងសំណល់សល់ពីសង្គ្រាមដែលមន្ត្រីជំនាញ នៃអង្គភាពសកម្មភាពកំចាត់មីនទី ២ (CMAC-DU2) រកឃើញនៅក្រុងបាត់ដំបងកាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០២០ (រូបភាពហ្វេសរបស់សាលាខេត្តបាត់ដំបង)

រដ្ឋបាលខេត្តបាត់ដំបងឲ្យដឹងថា អ្នកជំនាញមីនបានរកឃើញគ្រាប់មិនទាន់ផ្ទុះដែលសល់ពីសង្រ្គោមបន្តបន្ទាប់នៅក្នុងខែមករានេះ ចំនួន៥គ្រាប់ ហើយក្នុងនោះមួយចំនួនត្រូវបានបំផ្ទុះនៅកន្លែងរកឃើញដោយសារមិនចល័តយកចេញបាន។​

រដ្ឋបាលខេត្តបាត់ដំបង បានផ្សព្វផ្សាយលើទំព័រហ្វេសរបស់សាលាខេត្តដោយថា កាលពីថ្ងៃទី ២៧ ខែមករាឆ្នាំ២០២០នេះ មន្ត្រីជំនាញមន្ត្រីជំនាញ នៃអង្គភាពសកម្មភាពកំចាត់មីនទី២(CMAC-DU2)បានចុះរុករកឃើញគ្រាប់មិនទាន់ផ្ទុះ និងសំណល់សល់ពីសង្គ្រាមចំនួន ២គ្រាប់ ស្ថិតនៅមាត់ស្ទឹងសង្កែទល់មុខសាលាក្រុងបាត់ដំបង។ រដ្ឋបាលខេត្តបញ្ជាក់ថា គ្រាប់មិនទាន់ផ្ទុះដែលមន្ត្រីជំនាញរកឃើញនោះមានប្រភេទគ្រាប់បែកដៃ Hand Grenade 82-1 ចំនួន១គ្រាប់ និងគ្រាប់កាំភ្លើងថ្បាល់ Mortar 60 mm ចំនួន១គ្រាប់ ។

កាលពីថ្ងៃទី២១ខែមករា អាជ្ញាធរក្រុងបាត់ដំបងក៏បានរកឃើញគ្រាប់មិនទាន់ផ្ទុះចំនួន​៣ដែរគឺមានគ្រាន់កាំភ្លើងDK Recoilless 75mm ចំនួន១គ្រាប់ និងគ្រាប់មីន POMZ 2M ចំនួន២គ្រាប់។

មន្ត្រីទំនាក់ទំទងរដ្ឋបាលខេត្តបាត់ដំបងលោក ហាន ស៊ីហ៊ីប ប្រាប់វីអូឌីថា គ្រាប់ដែលរកនោះមានមួយចំនួនត្រូវបានមន្ត្រីជំនាញបំផ្ទុះចោលនៅនឹងកន្លែងដោយសារមិនចល័តបាន និងមួយចំនួនទៀត ត្រូវបានអង្គភាពសកម្មភាពកំចាត់មីនទី២យកទៅរក្សារទុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ