លោកហ៊ុន សែន ថា ពុំទាន់មានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងវីរុសកូរ៉ូណាទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីស្ថានភាពជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋម​ន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការភ័យខ្លាចពេកចំពោះមេរោគកូរ៉ូណាដែលកំពុងឆ្លងរាលដាលពីប្រទេសចិនទៅកាន់ប្រទេសផ្សេងៗរួមទាំងកម្ពុជា ដោយបញ្ជក់ថា រហូតដល់ថ្ងៃនេះមិនទាន់មានពលរដ្ឋខ្មែរឆ្លងមេរោគនេះទេ។​

កាលពីថ្ងៃទី២៧ខែមករា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បានប្រកាសថា កម្ពុជារកឃើញវីរុសកូរ៉ូណាថ្មីដំបូងលើជនជាតិចិនម្នាក់ ដែលបាន​ធ្វើ​ដំណើរតាម​ជើង​ហោះ​ហើរ​ត្រង់​ពី​ទីក្រុង​វ៉ូហាន​មក​កាន់​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០។

ប៉ុន្តែនៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា មកទល់ថ្ងៃនេះ គឺពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នេះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖«ជម្រាបជូនបងប្អូនជនរួមជាតិទូទាំងប្រទេសអោយបានជ្រាបថាមកទល់ថ្ងៃនេះគឺពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នេះទេ»។

​ជំងឺរលាក​សួត​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​មក​ពី​វីរុស​កូរ៉ូណា បាន​ផ្ទុះ​ឡើងដំបូង​កាល​ពី​ថ្ងៃ​ទី៣១ ធ្នូ ឆ្នាំ​២០១៩ នៅទីក្រុង​វូ​ហាន ​ខេត្ត​ហ៊ឺប៉ី ប្រទេសចិន ដែល​មកដ​ល់​ពេល​នេះ ​វីរុសកូរ៉ូណា បានឆ្លងទៅបណ្ដាលប្រទេសផ្សេងៗទៀតផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ