អាជ្ញាធរបិទផ្លូវមួយចំនួនក្នុងរាជធានីដើម្បីហែព្រះសពសម្ដេចព្រះសង្ឃនាយករងទី១

សាលារាជធានីភ្នំពេញ​

សាលារាជធានីភ្នំពេញប្រកាសបិទបណ្តោះអាសន្នផ្លូវមួយចំនួននៅថ្ងៃទី៣ ខែកុម្ភៈ ខាងមុខ ដើម្បីហែព្រះសពសម្តេចព្រះសង្ឃនាយកទី១ និងជាចៅអធិការវត្តសន្សំកុសលទៅប្រារព្ធពិធីនៅម៉ោង៦ព្រឹកនៅវិមានឯករាជ្យ។​

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ឱ្យដឹងថា ក្នុងពេលកំណត់នោះ នឹងមិនអនុញ្ញាតឱ្យអ្នកដំណើរឆ្លងកាត់ទេ។ សាលារាជធានីសុំការយោគយល់ពីប្រជាពលរដ្ឋ ហើយស្នើឱ្យធ្វើដំណើរតាមផ្លូវផ្សេងជំនួសសិនជៀសវាងការកកស្ទះ។​

បើតាមសាលារាជធានីភ្នំពេញថា ផ្លូវដែលបិទមានដូចជា  ផ្លូវលេខ ៣៣ BT មហាវិថីយោធពលខេមរភូមិ(២៧១) មហាវិថីព្រះមុនីវង្ស(បញ្ច្រសស្របស្ពានអាកាសក្បាលថ្នល់) មហាវិថីព្រះនរោត្ដ(ផ្លូវលេខ៤១) មហាវិថីព្រះសីហនុ (ផ្លូវ២៧៤) មហាវិថីសម្ដេចសុធារស (ផ្លូវលេខ៣) វិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០) និងវិថីឧកញ៉ា ស៊ូស្រ៊ុន (ផ្លូវលេខ៧) ចាប់ពីម៉ោង៦:០០នាទីដល់បញ្ជប់កម្មវិធី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ