CPP ប្តេជ្ញាជាថ្មីថា មិនឱ្យមានចលនាបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជា

លោក ហេង សំរិន (ឆ្វេង) និងលោក ហ៊ុន សែន (ស្ដាំ) ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ នៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

គណបក្សកាន់អំណាច (CPP) បង្ហាញរបាយការណ៍ថា ប្រឆាំងដាច់ខាតមិនឱ្យមានចលនាបដិវត្តន៍ពណ៌ និងជំរុញការអនុវត្តច្បាប់ចំពោះអង្គការចាត់តាំង និងបុគ្គលណាដែលប្រព្រឹត្តបទល្មើស។

លទ្ធផលមហាសន្និបាតនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤២ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃ២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា រដ្ឋាភិបាលនឹងបន្តជំរុញអនុវត្តវិធានការមុតស្រួចនានា ប្រឆាំងដាច់ខាតមិនឱ្យមានចលនាបដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ធ្វើឱ្យប្រជាជនទទួលបាននូវសន្តិសុខទាំងផ្លូវកាយ ផ្លូវចិត្ត ព្រមទាំងពង្រឹងជំនឿទុកចិត្តរបស់ធុរជនក្នុងការបណ្តាក់ទុនមកកម្ពុជា និងបន្តថែរក្សាដំណើរការលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានថា លោកនឹងសម្លាប់ទោះរាប់រយនាក់ក៏ដោយ ឱ្យតែអ្នកដែលលោកចាត់ទុកថា ចង់ធ្វើចលនាបះបោរផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ លោក ហ៊ុន សែន បញ្ជាក់ថា ព្រមានសម្លាប់អ្នកប្រឆាំងរដ្ឋាភិបាលរបស់លោកនេះ គឺដើម្បីរក្សាសន្តិភាព។

ការរំលាយគណបក្សសង្គ្រោះជាតិ និងចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារ កាលពីចុងឆ្នាំ២០១៧ ក៏លោក ហ៊ុន សែន ថាក្រុមលោក កឹម សុខា ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ