អាមេរិក​សហការស៊ើបអង្កេតករណីបាក់ដងស្ទូចនៅកោះពេជ្រ

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា (ឆ្វេង) និងរូបបាក់ដងស្ទូចនៅកោះពេជ្រ។ (ឆពណ្ណ បញ្ញា និង សាញ់ ប៊ុនហឿន)

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បញ្ជាក់ថា ខាងទូតកំពុងតែសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីស៊ើបអង្កេតរកមូលហេតុពិតជុំវិញករណីបាក់ដងស្ទូចនៅការដ្ឋានសំណង់មួយកន្លែងនៅមជ្ឈមណ្ឌលកោះពេជ្រ បណ្តាលខូចរថយន្ត និងមន្ត្រីទូតម្នាក់រងរបួស។​

លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាថ្លែងថា ករណីបាក់ដងស្ទូចនៅការដ្ឋានសំណង់នៅកោះពេជ្រព្រឹកមិញនេះ បណ្តាលឱ្យខូចរថយន្តស្ថានទូតមួយគ្រឿង និងមន្ត្រីស្ថានទូតជាជនបរទេសម្នាក់រងរបួស​ស្រាល។​ លោកស្រីបញ្ជាក់ថា ស្ថានទូតសហការស៊ើបអង្កេតករណីនេះ។​

លោកស្រី Emily Zeeberg៖«ខាងស្ថានទូតកំពុងតែសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការស៊ើបអង្កេតលើករណីនេះ»

សាលារាជធានីភ្នំពេញ ធ្លាប់បានចេញលិខិតណែនាំដល់ម្ចាស់ការដ្ឋានសំណង់ប្រើប្រាស់ដងស្ទូចកុំឱ្យឆ្លងផ្លូវ ឬ រេលើផ្លូវ ចៀសវាងការធ្លាក់ ឬបាក់ដងស្ទូចបណ្តាល់ឱ្យគ្រោះថ្នាក់លើអ្នកដំណើរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ