អ្នកសារព័ត៌មាន​នៅទូទាំងពិភពលោកចំនួន​៤៩នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០១៩

អ្នក​កាសែត​បរទេស​​ដែល​បម្រើការ​ជាអ្នក​ថតរូប ថយ​ក្រោយ​មក​វិញ ខណៈ​ក្រុម​សន្តិសុខ​សាលា​រាជ​ធានី​ភ្នំពេញ​ប្រដាប់​ដោយ​ដំបង ដើរ​សំដៅ​ទៅ​រក​អ្នក​ថត​រូប​នោះ អំឡុង​ការ​ប្រឈម​ដាក់​គ្នា​មួយ​នៅ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១៤។ (VOD)

សម្ព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ ហៅកាត់​ IFJ រកឃើញថា ក្នុងឆ្នាំ២០១៩ អ្នកសារព័ត៌មានចំនួន៤៩នាក់នៅជុំវិញពិភពលោក ក្នុងនោះមានស្រ្តី៣នាក់ ត្រូវបានសម្លាប់អំឡុងពេលបំពេញភារកិច្ច។

អង្គការគាំពារសិទ្ធិអ្នកកាសែតអន្តរជាតិមួយនេះ បានរកឃើញបន្ថែមនៅក្នុងរបាយការណ៍អង្គការប្រឆាំឆ្នាំរបស់ខ្លួន ចុះផ្សាយនៅថ្ងៃអង្គារ៍ថា នៅអាមេរិកឡាទីនគឺមានអាត្រាសម្លាប់ខ្ពស់ជាងគេ ដោយរកឃើញមាន​១៨នាក់ បន្ទាប់មកនៅប៉ាស៊ីហ្វិក មាន១២នាក់ នៅអាហ្វ្រិក មាន៩នាក់ នៅអាស៊ីបូព៌ា និងសហព័ន្ធអារ៉ាប់ មាន៨នាក់ និងចុងក្រោយនៅអឺរ៉ុប មាន២នាក់។

តួលេខនេះ បានថយចុះជិតពាក់កណ្តាលបើធៀបតួលេខចំនួនអ្នកសារព័ត៌មានដែលត្រូវស្លាប់អំ​ឡុងចុះបំពេញបេសកកម្ម នៅឆ្នាំ២០១៨ ដែលអង្គការដដែលរកឃើញមាន៨៤នាក់ ក្នុងការវាយប្រហារគ្រាប់បែក ការបាញ់តទល់គ្នាដោយប្រដាប់អាវុធ និ​ង​អំពើឃាតកម្មផ្សេងៗ។

យ៉ាងណា អង្គការ IFJ ចាត់ទុកតួលេខនេះនៅតែឋិតក្នុងអាត្រាខ្ពស់ដដែល ហើយខ្លួនអំពាវនាវដល់រដ្ឋាភិបាលប្រទេសនានាឱ្យបង្ហា​ញពីការប្តេជ្ញាចិត្តពិតក្នុងការប្រយុទ្ធប្រឆាំងអំពើឃាតកម្ម បទឧក្រិដ្ឋ និងអំពើនិទណ្ឌភាពលើអ្នកកាសែតគ្រប់រូបភាព។

តាមរបាយការណ៍អង្គការ Reporters Without Borders ឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០១៩ ក្រៅពីអ្នកកាសែត៤៩នាក់ ត្រូវបានសម្លាប់ គឺមានអ្នកកាសែតចំនួន៣៨៩នាក់ទៀត ត្រូវបានចាប់ឃុំឃាំងពេលថ្មីៗនេះ ហើយ៥៧នាក់ កំពុងត្រូ​វបានចាប់ឃាត់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ