លោក ព្រាប កុល សង្ស័យ​ថា ការ​ឆ្លងចរន្តអគ្គិសនី​ទំនង​ជាមូល​ហេតុ​​នៃ​អគ្គិភ័យ​លើ​ផ្ទះ​លោក

លោក ព្រាប កុល ឈរមើលនៅក្នុងផ្ទះ ក្រោយផ្ទះរបស់លោករងការខូចខាតដោយអគ្គិភ័យ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ព្រាប កុល)

នាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល សង្ស័យថា ផ្ទះរបស់លោកឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាប់ឆេះជាន់ផ្ទាល់ដី និងជាន់ទី១ ទាំងស្រុង និងធ្វើឱ្យខូចខាតសម្ភារប្រើប្រាស់មួយចំនួន ដោយគិតជាទឹកប្រាក់ប្រហែលជា១​ម៉ឺន ៥​ពាន់​ដុល្លារ។

លោក ព្រាប កុល មានប្រសាសន៍ថា យោងតាមព័ត៌មានបឋម ផ្ទះរបស់លោកស្ថិតនៅបុរីប៉េងហួត (ច្បារអំពៅ) រាជធានីភ្នំពេញ ត្រូវបានបានភ្លើងឆេះផ្ទៃខាងក្នុងនៃជាន់ផ្ទាល់ដី និងជាន់ទី១ទាំងស្រុង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត នៅម៉ោងប្រហែលជា ៨​កន្លះ​​ព្រឹក​ថ្ងៃ​កាលពីម្សិលមិញ ប៉ុន្តែ លោក​ថា គ្មាន​នរណា​ម្នាក់​រង​របួសនោះទេ។

លោក ព្រាប​ កុល បញ្ជាក់ថា អំឡុងពេលឆាប់ឆេះ គឺផ្នែកសន្តិសុខ និងគណ:គ្រប់គ្រងបុរី បានខ្នះខ្នែងជួយពន្លត់ និងបញ្ជូនឡានពន្លត់អគ្គិភ័យ មកពន្លត់ភ្លើងទាន់ពេលវេលា និងទប់ស្កាត់ការរាលដាលទៅផ្ទះដែលនៅជាប់គ្នាផងដែរ។

ក្រោយពីកើតហេតុ លោកបានទៅធ្វើកំណត់ហេតុជាមួយគណៈគ្រប់គ្រងបុរី ដើម្បីឱ្យអ្នកគ្រប់គ្រងនោះបញ្ជូនរបាយការណ៍ទៅសមត្ថកិច្ចស្រាវជ្រាវបន្ត និងរកឲ្យឃើញមូលហេតុច្បាស់លាស់ជុំវិញរឿងដែលផ្ទះរបស់លោកត្រូវបានឆាបឆេះនោះ។

ផ្ទះរបស់លោក មាស នី អ្នកវិភាគនយោយបាយ និងជា​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម បាន​រងការខូចខាតទាំងស្រុង ដោយអគ្គិភ័យឆាបឆេះ នៅល្ងាចថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំមុន។ ផ្ទះរបស់លោក ឆាប់ឆេះ ដោយ​សារ​ការ​រាល​ដាល​ភ្លើង​ពី​ផ្ទះ​អ្នក​ជិត​ខាង ដែល​កំពុង​ឆេះ​ចំនួន​ ៣ខ្នង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ