ក្រសួងអប់រំណែនាំ​ទៅ​គ្រឹះស្ថាន​សិក្សា​ឱ្យ​ទប់ស្កាត់ភាពមិនប្រក្រតីនៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដីស្រលាញ់

ទីតាំងលក់វត្ថុអនុស្សាវរីយ៍មួយកន្លែងក្នុងឱកាសទិវាក្ដីស្រលាញ់ ១៤កុម្ភៈ ក្នុងក្រុងភ្នំពេញ។ រូបភាព៖ ជន ចាន់រ៉ែន

ក្រសួងអប់រំប្រាប់ទៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឱ្យ​ទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ ដោយថា ទិវានេះមិនមែនជាប្រពៃណីរបស់កម្ពុជា​នោះ​ទេ។

ក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃនេះ​ ក្រសួងសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា នៅថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកពីវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរជាដើម។

ករណីនេះ ក្រសួងអប់រំ​អំពាវនាវទៅថ្នាក់គ្រប់គ្រងសាលាសិក្សាសាធារណៈ និងឯកជន​ ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង និងធ្វើការណែនាំពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងថ្ងៃ១៤ ខែកុម្ភៈ តាមរយៈការផ្សព្វផ្សាយដល់សិស្សគ្រប់មធ្យោបាយ ប្រាប់ទៅសិស្សនៅកន្លែងប្រជុំ នៅដងទង់ជាតិ ដើម្បីកុំឱ្យយល់ខុសពីអត្ថន័យនៃទិវានៃក្តីស្រលាញ់ ពង្រឹងផ្នែកសីលធម៌សិស្សដោយតាមដានវត្តមានរបស់សិស្សជាប្រចាំ ជំរុញទៅក្រុមប្រឹក្សាដំណើរការ ក្រុមប្រឹក្សាយុវជន កុ្រមប្រឹក្សាកុមារ ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត» និងទំនាក់ទំនងទៅអាណាព្យាបាលសិស្ស ដើម្បីកែលំអសិស្សានុសិស្សឱ្យបានទាន់ពេលវេលវេលា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ