ក្រសួងរ៉ែដកហូតការដ្ឋានប្រតិបត្តិធនធានរ៉ែចំនួន២១ ក្នុង​ឆ្នាំ២០១៩

ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មន្ត្រីក្រសួងរ៉ែ និងថាមពល ចុះត្រួតពិនិត្យតំបន់ធ្វើអាជីវកម្មរ៉ែ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រូបភាព៖ ហ្វេសប៊ុក Ministry of Mines and Energy Cambodia

ក្រសួងរ៉ែ និងថាមពល បានដកហូតអាជ្ញាបណ្ណការដ្ឋានប្រតិបត្តិធនធានរ៉ែចំនួន២១ និងពិន័យជាប្រាក់ជាង៨ម៉ឺនដុល្លារនៅក្នុង​ឆ្នាំ២០១៩​ តាមការសម្រេចរបស់តុលាការ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃពុធ ទី​១២ ខែ​កុម្ភៈ គឺ​ភ្លាម​ៗក្រោយ​ពី​ក្រសួ​ងនេះ​បញ្ចប់​សន្និបាតបូក​សរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ បាន​បង្ហាញថា ការដ្ឋានប្រតិបត្តិការធនធានរ៉ែចំនួន៣១៦ការដ្ឋាន ត្រូវបានក្រសួងត្រួតពិនិត្យ។ របាយការណ៍​បញ្ជាក់​ថា​ ក្រសួង​បានសម្រេចព្យួរ ដកហូត និងបញ្ចប់សុពលភាពចំនួន២១ការដ្ឋាន ព្រមទាំងពិន័យជាប្រាក់ចំនួន៨៨៤០៤ដុល្លារ ដោយអនុវត្តបណ្តឹងតាមនីតិវិធីរបស់តុលាការ។

សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងទៀតថា សកម្មភាពអាជីវកម្មរ៉ែអនាធិបតេយ្យតាមដងទន្លេ ត្រូវបានទប់ស្កាត់ និងបង្ក្រាបបានស្ទើរទាំងស្រុង ខណៈសកម្មភាពរ៉ែអនាធិបតេយ្យក្នុងខេត្តមណ្ឌលគិរី បាត់ដំបង កំពង់ធំ ព្រះវិហារ និងខេត្តក្រចេះ ត្រូ​វបានបង្ក្រាបជាប្រចាំផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ